ក្រុមហ៊ុនចិន ចោទថា Apple លួចចម្លងម៉ូដ iPhone 6

ខណៈដែល iPhone 6 របស់ Apple កំពុងតែមាន ប្រជាប្រិយភាពនោះ ស្រាប់តែនៅពេលនេះក្រុមហ៊ុនចិន បានប្រកាសថា Apple លួចចម្លងម៉ូដ តាមស្មាតហ្វូនរបស់ខ្លួន ហើយគ្រោងនឹងប្ដឹងនៅកាន់តុលាការទៀត។

ក្រុមហ៊ុនចិន Digione បានប្រកាសឲ្យដឹងថា iPhone 6 ត្រូវបាន Apple ចម្លងម៉ូដតាមស្មាតហ្វូន 100+ ព្រមទាំងបានល្មើសប៉ាតង់ថែមទៀតផង។ ក្រុមហ៊ុនចិនមួយនេះ បានបញ្ជាក់ថា បើសិនជា Apple មិនចូលខ្លួនមកដោះស្រាយនោះទេ នោះគេនឹងប្ដឹងឡើងដល់តុលាការដើម្បីស្វែងរកយុត្តិធម៌។

បើនិយាយឲ្យស្មោះ ស្មាតហ្វូន 100+ របស់ក្រុមហ៊ុន Digione ពិតជាដូច iPhone 6 មែន ប៉ុន្តែមិនដឹងថា មួយណាលួចចម្លងមួយណានោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១២ក្រុមហ៊ុន Apple ត្រូវបានក្រុមហ៊ុន Proview ប្ដឹងថាបានរំលោភលើស្លាកសញ្ញា iPad ហើយ Apple ត្រូវបានតុលាការបង្គាប់ឲ្យបង់ប្រាប់ ៦០លានដុល្លារអាម៉េរិក ដើម្បីប្រើស្លាកសញ្ញា iPad នៅលើទឹកដីប្រទេសចិន៕

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *