ក្រុមហ៊ុនទារភាស៊ី ពីទីសត្វឃាតមួយក្នុងខេត្តតាកែវប្ដឹងប្រធានមន្ទីរកសិកម្មខេត្ត

ខេត្តតាកែវ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រធានមន្ទីរកសិកម្មខេត្តតាកែវ និង មន្ត្រីពីរនាក់ទៀត នៃ ស្ថាប័ននេះ ត្រូវបានក្រុមហ៊ុន ហ៊យ ហ៊ាង ដែលជាក្រុមហ៊ុនប្រមូលភាស៊ីផ្ដាច់មុខ ពីទីសត្វឃាតក្នុងខេត្តមួយនេះ ប្ដឹងពីបទលួចទារភាស៊ីដោយបំពានលើសមត្ថកិច្ចក្រុមហ៊ុន ។
តាមសេចក្ដីរាយការណ៍ថា លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្ត , លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម និងលោក ថៃ លី ប្រធានការិយាល័យបសុពេទ្យ និង ផលិតកម្ម នៃមន្ទីកសិម្ម បានជាប់ឈ្មោះ នៅក្នុងពាក្យបណ្ដឹង ដែលក្រុមហ៊ុនបានប្ដឹង ទៅកាន់សាលាដំបូងខេត្តតាកែវនោះ ។
យ៉ាងណាក៍ដោយ តាមប្រភពខ្លះឲ្យដឹងថា ក្រុមហ៊ុន ហ៊យ ហ៊ាង បានដាក់ពាក្យសុំរំលាយក្រុមហ៊ុន តាំងតែពីឆ្នាំ២០១៤ម្ល៉េះ , ប៉ុន្តែកាលពីឆ្នាំ២០១៥ ក្រុមហ៊ុននេះ បានឃុបឃិតជាមួយអាជ្ញាធរ និង មន្ត្រីជំនាញ ហើយនៅតែបន្តការទារភាស៊ីដដែលដោយមិនបងពន្ធចូលរដ្ឋ ។ ទើបនៅឆ្នាំ២០១៦ ពេលដែលមន្ទីរកសិកម្ម ចាប់ផ្ដើមមានវិធានការថ្មី ទាក់ទង នឹង ការទារភាស៊ីនេះ ខាងក្រុមហ៊ុន ក៍ដាក់ពាក្យប្ដឹងតែម្ដង ។
ទាក់ទងបញ្ហានេះ យើងមិនទាន់អាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបាននៅឡើយទេ , ចំណែកលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្ត ដែលរងការចោទប្រកាន់ក៍មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទចូលតែលោកថា ជាប់រវល់ ។
ប៉ុន្តែបើទោះជាដូច្នេះក្ដីលោក ថៃ លី ប្រធានការិយាល័យបសុពេទ្យ និង ផលិកម្ម បានថ្លែងថា ក្រុមហ៊ុន ហ៊យ ហ៊ាង ពិតជាបានប្ដឹងពួកលោកមែន ប៉ុន្តែខាងមន្ទីរ មិនខ្វល់ចំពោះ ការប្ដឹងនោះទេ៕

02_25_2016_10_13_36vlcsnap-2016-02-25-10h09m24s146

Loading...

Leave a Reply

Your email address will not be published. Required fields are marked *