ក្រុមហ៊ុនបាស៊ីហ្វិករងការចោទប្រកាន់ថា បង្ហាញសកម្មភាពប្រមូលឈើពីក្រៅតំបន់ដែនវិនិយោគ

ខេត្តរតនគិរី៖ ខណ:រដ្ឋាភិបាលបាននិងកំពុងចាប់ផ្តើមកំណែទម្រង់ប្រព័ន្ធរដ្ឋបាលថ្មី សកម្មភាពអវិជ្ជមានមន្រ្តីធំៗនៅតែបន្តរកើតមាន ។ កើតមានក៍ព្រោះតែមន្រ្តីទាំងនោះ បានឃុបឃិតនឹងឈ្មួញរកសុីបទល្មើសខុសច្បាប់ ដោយគេចាត់ទុកថា ជារេឿងពុករលួយ ។

បច្ចុប្បន្ននេះ ក្រុមឈ្មួញឈើដ៍មានឥទ្ធិពលមួយបាននិងកំពុងបង្ហាញសកម្មភាពយា៉ងសកម្មក្នុងការចរាចរឈើខុសច្បាប់ មានដូចជាឈើប្រណិត សុក្រំ ធ្នង់ និងឈើបេងជាដើម ។ ហើយឈើទាំងនេះត្រូវបានឈ្មួញប្រមូលទិញ មកពីស្រុកកោះញែកខេត្តមណ្ឌលគិរី ស្រុកលំផាត់ ខេត្តរតនគិរី រួមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ តាមរយះក្រុមហ៊ុនឧកញា៉ថៃ និងក្រុមហ៊ុន ទ្រី ភាព ជាដើម ។

បើតាមប្រជាពលរដ្ឋ កាលពីពេលថ្មីៗ មានរថយន្តយីឌុបបួនភ្លៅ និងប្រាំភ្លៅធំៗ ចាំទទួលឡើងឈើដែលឈ្មួញបានប្រមូលទិញពីក្រៅតំបន់ដែនវិនិយោគរបស់ក្រុមហ៊ុនបា៉

ស៊ីហ្វិកយ៉ាងគគ្រឹកគគ្រេង ដែលជាដែនជំរកសត្វព្រៃលំផាត់ ។

ពលរដ្ឋបានបន្តថា សព្វថ្ងៃនេះគេបានប្រទះឃើញរថយន្តដែល បិទស្លាកសញ្ញាសម្គាល់ក្រុមហ៊ុនទ្រីភាពគ្រុប បំរុងធ្វើចរាចរឈើទៅកាន់ទីផ្សារក្នុងនិងក្រៅស្រុក ដោយនៅអំឡុងខែកញ្ញានេះឈ្មួញបានដឹកជញ្ជូនឈើចេញចំនួនបីរថយន្តយ៉ីឌុបតាមផ្លូវជាតិលេខ៧៦ ចេញពីកោះញែក ឆ្លងកាត់ស្រុកលំផាត់មករតនគិរី រួចក៍បន្តឡើងផ្លូវលេខ៧៨ ឆ្ពោះទៅខេត្តស្ទឹងត្រែង ក្រចេះនិងខេត្តត្បូងឃ្មុំអស់ម្តងរួចមកហើយ ប៉ុន្តែមិនមានមន្រ្តីណាម្នាក់ហា៊នចាត់វិធានការឡើយ ។

ទាក់ទិននិងរឿងនេះ លោក សូនី ទ្រី ដែលត្រូវបានគេអះអាងថា ជាមេការក្រុមហ៊ុនទ្រីភាព ជំនួសមេការចាស់ឈ្មោះលោក សាល ដែលជាអ្នកមើលការខុសត្រូវបានអះអាងប្រាប់សារព័ត៏មានក្នុងស្រុកថា “លោកបានធ្វើតែឈើដែលស្របច្បាប់នោះទេ ហើយឈើដែលកែច្នៃរួច ទាល់តែបង់ពន្ធជូនរដ្ឋទើបអាចនាំចេញទៅបាន”។

លោកសូនី ទ្រី បន្តរទៀតថា”ជារឿងធម្មតាទេ ភាពមិនប្រក្រតីលោកមិននិយាយទេ តែលោកអះអាង ក្រុមហ៊ុនហ៊ានធ្វើក៍មិនធម្មតាដែរបើមិនអញ្ចឹងក៍មិនហា៊នធ្វើដែរ”។

លោកឧកញ៉ា ទ្រី ភាព កាលពីប៉ុន្មានខែមុន ធ្លាប់បកស្រាយប្រាប់សាព័ត៏មានក្នុងស្រុកថា ឧកញ៉ាលែងមានការពាក់ពន្ធនិងដីសម្បទានធ្វើជំនួញឈើ ទៀតហើយ ដោយប្តូរទៅធ្វើដំណាំកសិកម្មដាំដុះបែបកដិកម្មវិញ ។

លោក ឡុង ប៊ុង នាយកដែលជំរកសត្វព្រៃកោះញែកខេត្តមណ្ឌលគិរី សារព័ត៏ ខេមប៉ុស្តិ៍ មិនអាចសុំការទំនាក់ទំនង ពន្យល់ជុំវិញករណីខាងលើនេះបានទេ ព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង ៕

27-09-201558831 58832

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *