ក្រុមហ៊ុនប៉ាស៊ីហ្វិករបស់ឧកញ៉ាថៃរងការចោទប្រកាន់ថា កំពុងបន្តដឹកឈើខុសច្បាប់

ខេត្តរតនគិរី៖ ខណ:រដ្ឋាភិបាលបាននិងកំពុងចាប់ផ្តើមកំណែទម្រង់ប្រព័ន្ធរដ្ឋបាលថ្មី សកម្មភាពអវិជ្ជមានមន្រ្តីធំៗនៅតែបន្តរកើតមាន ។ កើតមានក៍ព្រោះតែមន្រ្តីទាំងនោះ បានឃុបឃិតនឹងឈ្មួញរកស៊ីបទល្មើសខុសច្បាប់ ដោយគេចាត់ទុកថា ជារឿងពុករលួយ ។

បច្ចុប្បន្ននេះ ក្រុមឈ្មួញឈើដ៍មានឥទ្ធិពលមួយបាននិងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងការចរាចរឈើខុសច្បាប់ មានដូចជាឈើប្រណិត សុក្រំ ធ្នង់ និងឈើបេងជាដើម ។ ហើយឈើទាំងនេះត្រូវបានឈ្មួញប្រមូលទិញ មកពីស្រុកកោះញែកខេត្តមណ្ឌលគិរី ស្រុកលំផាត់ ខេត្តរតនគិរី រួមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ តាមរយះក្រុមហ៊ុនឧកញ៉ាថៃ និងក្រុមហ៊ុន ទ្រី ភាព ជាដើម ។

បើតាមប្រជាពលរដ្ឋ កាលពីពេលថ្មីៗ មានរថយន្តយីឌុបបួនភ្លៅ និងប្រាំភ្លៅធំៗ ចាំទទួលឡើងឈើដែលឈ្មួញ បានប្រមូលទិញពីក្រៅតំបន់ដែនវិនិយោគរបស់ក្រុមហ៊ុន

ប៉ាស៊ីហ្វិក យ៉ាងគគ្រឹកគគ្រេង ដែលជាដែនជំរកសត្វព្រៃលំផាត់ ។

ពលរដ្ឋបានបន្តថា សព្វថ្ងៃនេះគេបានប្រទះឃើញ រថយន្តដែល បិទស្លាកសញ្ញាសម្គាល់ ក្រុមហ៊ុនទ្រីភាពគ្រុប បំរុងធ្វើចរាចរឈើទៅកាន់ទីផ្សារក្នុងនិងក្រៅស្រុក ដោយនៅអំឡុងខែកញ្ញានេះឈ្មួញបានដឹកជញ្ជូនឈើចេញចំនួនបីរថយន្តយ៉ីឌុបតាមផ្លូវជាតិលេខ៧៦ ចេញពីកោះញែក ឆ្លងកាត់ស្រុកលំផាត់មករតនគិរី រួចក៍បន្តឡើងផ្លូវលេខ៧៨ ឆ្ពោះទៅខេត្តស្ទឹងត្រែង ក្រចេះនិងខេត្តត្បូងឃ្មុំអស់ម្តងរួចមកហើយ ប៉ុន្តែមិនមានមន្រ្តីណាម្នាក់ហ៊ានចាត់វិធានការឡើយ ។

បើតាមប្រភព បានរាយការណ៍ថា ឈើប្រណិតៗជាច្រើន របស់ក្រុមហ៊ុន ប៉ាស៊ីហ្វិច ឧកញ៉ាថៃ បច្ចុប្បន្ននេះកំពុងចរាចរយ៉ាងសកម្មឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រក ដូន រ័ត្ន ច្រកដូង៧ដើម ច្រកចាន់មូល ដោយឆ្លងកាត់ខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ និងមានទីតាំងស្តុកមួយកន្លែងទៀតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ ប៉ុន្តែសកម្មភាពទាំងនេះហាក់មិនមានចំណាត់ ខណ:ព្រៃឈើកំពុងរងការបំផ្លាញ ។

ទាក់ទិនបញ្ហានេះ ខេមប៉ុស្តិ៍ មិនអាចទំនាក់ទំនងសំការពន្យល់ពីឧកញា៉ ថៃ បានទេ កាលពីព្រឹកថ្ងៃសុក្រទី១៦តុលា ២០១៥ ៕

 

16-10-201560421

 

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *