ក្រុមហ៊ុនសាងសងផ្លូវដូនពេញកម្ពុជាព្យាយាមលាក់បាំងហេតុការណ៍

ភ្នំពេញ ៖កម្មករសាងសង់ផ្លូវរបស់ក្រុមហ៊ុនដូនពេញកម្ពុជា ម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ដដឹកដែកយកទៅការដ្ឋាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០នាទីនៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។ រថយន្តបង្កហេតុនោះជាប្រភេរថយន្តកូរ៉េ មួយតោនកន្លះ ព័ណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2D-9137

តៃកុងរថយន្ដ បានអោយដឹងថា តាមការពិតខ្លួនចេះបើកឡានតិចតួច ដោយពុំប័ណ្ណបើកបរនោះទេ ហើយដោយអ្នកបើកបរប្រចាំនៅការដ្ឋានមិននៅ មេការក៍បានប្រើខ្លួននឹងកម្មករ ០៣នាក់ទៀតអោយដឹកដែកយកទៅការដ្ឋាន ពេលធ្វើដំណើរដោយបើកបរក្នុងល្បឿនលឿន នឹងដឹកដែកផ្ទុកលើសចំណុះ ស្រាប់តែមកដល់កន្លែងកើតហេតុបានបួងចង្កូងជ្រុលបណ្ដាលអោយរថយន្ដក្រឡាប់ ហើយដែកនៅលើឡាប់បានសង្កត់កម្មករដែលបានជិះនៅខាងក្រោយបណ្ដាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់តែម្តងទៅ។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅក្រោយពេលកើតហេតុភ្លាមៗមេការ និងក្រុមហ៊ុនពុំបានរាយការណ៍មកសមត្ថកិច្ចនោះទេ ដោយមានបំណងចង់លាក់បាំងនូវរឿងដែលបានកើតឡើងនៅក្នុងការដ្ឋានរបស់ខ្លួន។ ក្រោយមកក៍មានការរាយការណ៍ពីប្រជាពលរដ្ឋ ជូនមកដល់ខាងសមត្ថកិច្ច ក្រោយពេលទទួលបានដំណឹងភ្លាមលោក នាក់ ណារ៉ូ អធិការរងទទួលបន្ទុកផ្នែកចរាចណ៍បានដឹកនាំកម្លាំងរបស់លោកចុះទៅដល់កន្លែងកើតហេតុនោះតែម្ដង តែពេលទៅដល់រថយន្ដដែលកើតហេតុត្រូវបានមេការបញ្ជាអោយដឹកយកមកទុកនៅក្នុងឃ្លាំង ចំណែកជនរងគ្រោះក៍ត្រូវដឹកយកទៅមន្ទីពេទ្យបាត់ដែរ។ ប្រភពបានបន្តថា សមត្ថកិច្ច មិនអាចនាំយករថយន្តដែលបង្កហេតុនោះ មករក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបានទេពីព្រោះ មេការក្រុមហ៊ុនមិនអនុញ្ញាតយកចេញនោះទេ ប៉ុន្តែមេការក្រុមហ៊ុនបានអនុញ្ញាតឱ្យសមត្ថកិច្ចនាំយកតៃកុងរថយន្ដមកសួរបាន។

បើតាមការបញ្ជាក់ខាងរបស់តៃកុងរថយន្តបានឱ្យដឹងថា ខ្លួនឈ្មោះ ដួង សំអឿន ភេទប្រុស អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅ សង្កាត់២ ខណ្ឌមិត្ដភាព ក្រុងព្រះសីហនុ។ តៃកុងរថយន្តរូបនោះបានបន្តថា ជនរងគ្រោះទី១ ឈ្មោះ គូ វិត ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិដុង ឃុំព្រៃផ្ដៅ ស្រុក
ព្រៃកប្បាស ខេត្ដតាកែវ រងរបួសធ្ងន់។ ជនរងគ្រោះទី២ឈ្មោះ មូល ធេង ភេទស្រី អាយុ ១៥ឆ្នាំ មានស្រុកកំណើតនៅខត្ដសៀមរាប រងរបួសធ្ងន់់។ ជនរងគ្រោះទី៣ ឈ្មោះ ឌី ឃាន ភេទស្រី អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិអូរត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្ដសៀមរាប បានស្លាប់។

គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានក៏ត្រូវបានក្រុមសន្តិសុខរបស់ក្រុមហ៊ុន មិនអនុញ្ញាតអោយ ចូលក្នុងបរិវេសក្រុមហ៊ុនដើម្បីថតហេតុការណ៍នោះទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *