ក្រុមហ៊ុនហ្វេសប៊ុកផ្អាកការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនយោបាយសម្រាប់ថ្ងៃបោះឆ្នោតនៅអាមេរិក

ក្រុមហ៊ុនហ្វេសប៊ុកកាលពីថ្ងៃពុធ ទី៧ ខែតុលាបានប្រកាសថា ខ្លួននឹងឈប់ដំណើរការការផ្សាយពាណិជ្ជកម្មអំពីបញ្ហានយោបាយ ឬសង្គមបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតនៅអាមេរិកនៅថ្ងៃទី ៣ ខែវិច្ឆិកាដើម្បីកាត់បន្ថយឱកាសនៃការភាន់ច្រលំ ឬការរំលោភបំពានណាមួយ។

បណ្តាញទំនាក់ទំនងសង្គមឈានមុខគេមួយនេះក៏បានលើកឡើងផងដែរថា រាល់ការប្រកាសណាមួយដែលប្រកាសមុនអ្នកឈ្នះ ឬពេលប្រកួតប្រជែង, ការរាប់សន្លឹកឆ្នោតនឹងត្រូវបានបិទ ដោយត្រូវភ្ជាប់ជាមួយព័ត៌មានដែលអាចទុកចិត្តបានពីបណ្តាញព័ត៌មានអាមេរិក និងមន្រ្តីបោះឆ្នោត។

អនុប្រធានគណៈកម្មការសុចរិតភាពក្រុមហ៊ុនហ្វេសប៊ុកលោក Guy Rosen បាននិយាយថា ប្រសិនបើបេក្ខជន ឬគណបក្សណាមួយប្រកាសពីជ័យជម្នះមុនពេលការប្រកួតប្រជែងមួយត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយធំៗ យើងនឹងបន្ថែមព័ត៌មានជាក់លាក់បន្ថែមទៀតនៅក្នុងសេចក្តីជូនដំណឹង។

ហ្វេសប៊ុកនិងបណ្តាញសង្គមផ្សេងទៀតបាននិងកំពុងរឹតបណ្តឹងច្បាប់នៅពេលពួកគេត្រៀមសម្រាប់លទ្ធផលបោះឆ្នោតនៅអាមេរិករួមទាំងការខិតខំប្រឹងប្រែងដើម្បីទាមទារជ័យជម្នះដោយខុស ឬអះអាងថាលទ្ធផលមិនស្របច្បាប់ក្រោយការបោះឆ្នោត។

ក្រុមហ៊ុនអ៊ីនធើណេតដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបានស្ថិតនៅក្រោមសម្ពាធឲ្យចៀសវាងកុំឲ្យផ្សព្វផ្សាយព័ត៌មានមិនពិតនិងធ្វើឱ្យបែកបាក់សង្គមក៏ដូចជាករណីបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦ ។

គោលនយោបាយប្រឆាំងនឹងការបំភិតបំភ័យអ្នកបោះឆ្នោតដែលបង្កើតឡើងដោយហ្វេសប៊ុកកាលពី៤ ឆ្នាំមុនបានកើតឡើងជាប្រចាំដើម្បីបង្ហាញពីនិន្នាការ និងយុទ្ធសាស្ត្រថ្មីៗដើម្បីបំភិតបំភ័យ ឬរារាំងការបោះឆ្នោត។ នេះបើយោងតាមអនុប្រធាននៃគោលនយោបាយមាតិកាលោក Monika Bickert ។

លោក Bickert បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “នៅពេលយើងឈានដល់ថ្ងៃចុងក្រោយនៃការបោះឆ្នោត យើងដឹងថាយើងនឹងឃើញមានការកើនឡើងពីការបំភិតបំភ័យអ្នកបោះឆ្នោត” ៕

 

Loading...