ក្រុមហ៊ុន៩៥ កំពុងបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់

ខេត្តព្រះវិហារ ៖ ក្រុមហ៊ុនព្រៃសម្បទានមួយ ដែលទទួលបានច្បាប់ពីរាជរដ្ឋាភិបាល ឈ្មោះថា ក្រុមហ៊ុន៩៥ មានទីតាំងស្ថិតនៅភូមិស្រែ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ពេលនេះកំពុងតែធ្វើការបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់យ៉ាងរង្គាល ក្រោមរូបភាពបន្លំដើមឈើ។
រូបភាពបន្លំដើមឈើ គឺក្រុមហ៊ុនមួយនេះ បានឃុបឃិតជាមួយនឹងមេព្រៃ វាយត្រាទៅលើដើមឈើដែលមានមុខកាត់តូចៗ ដើម្បីបង់ពន្ធចូលរដ្ឋតិចតួច ប៉ុន្តែលុះពេលយប់ គេបែរជាលួចដឹកឈើមានមុខកាត់ធំៗដែលប្រមូលពីព្រៃឡង់ មកអារជ្រៀកនៅក្នុងក្រុមហ៊ុនមួយនេះ សម្រាប់ការនាំចេញទៅវិញ។
បើតាមប្រភពពីប្រជាពលរដ្ឋថា ការបន្លំនេះ គឺក្រុមហ៊ុនបានធ្វើរាប់ខែមកហើយ ក្រោមការឃុបឃិតបន្លំភ្នែកជាមួយមន្ត្រីពាក់ព័ន្ធ។
ចំពោះបញ្ហានេះយើង មិនអាចស្វែងរកការបំភ្លឺពីភាគីក្រុមហ៊ុន៩៥បានទេ។
ដោយឡែកលោក អ៊ិត ភូម៉ារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានមានប្រសាសន៍ថា ក្រុមហ៊ុនឈ្មោះ៩៥នេះ លោកមិនដែលលឺនោះទេ ហើយប្រហែលជាក្រុមហ៊ុនទើបទទួលបានសិទ្ធិ។ តែយ៉ាងណាក៏ដោយលោកថា ទាក់ទងនឹងការវាយត្រាឈើដើម្បីបង់ចំណូលពន្ធជូនរដ្ឋនោះ គឺថ្នាក់កណ្តាលទេជាអ្នករៀបចំធ្វើការងារទាំងនេះ ចំណែកលោកមិនបានដឹងនោះឡើយ៕

12_15_2015_04_32_38k95

Loading...

Leave a Reply

Your email address will not be published. Required fields are marked *