ភ្នំពេញ៖ ជាលទ្ធផលរហូតមកដល់ពេលនេះ គម្រោងវិនិយោគសម្បទាន ដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំនួន២៣សរុបផ្ទៃដី៩០.៦៨២ហិកតា ត្រូវ បានរាជរដ្ឋាភិបាលសម្រេចនិរាករណ៍ (ដកហូត) ហើយសិទ្ធិវិនិយោគ គម្រោងចំនួន២ ផ្ទៃដីសរុប១០.៣៨៩ហិកតា ក៏ត្រូវបានកាត់បន្ថយទំហំ ផ្ទៃដីវិនិយោគមកត្រឹម២៣៥ហិកតា និងគម្រោងចំនួន៤ត្រូវបានរាជ រដ្ឋាភិបាលទុកឱ្យរយៈពី៦ខែទៅ១ឆ្នាំ ដើម្បីបន្តនីតិវិធីស្ថិតក្រោមការ តាមដាន ហើយគម្រោងចំនួន៣ទៀតមានផ្ទៃដីសរុប២៥.៨៥៥ហិកតា ត្រូវបានក្រុមហ៊ុនប្រគល់ដោយស្ម័គ្រចិត្តឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ។
នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៦ខែមករា ឆ្នាំ២០១៥ នេះនៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន សាយ សំអាល់ បានឱ្យដឹងថា គម្រោងវិនិយោគសម្បទានដី សេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំនួន២៣សរុបផ្ទៃដី៩០.៦៨២ហិកតា ដែលត្រូវ ដកហូតមាននៅខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ មណ្ឌលគិរី ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ រតនគិរី និងនៅ ខេត្តសៀមរាប ។ ចំពោះក្រុមហ៊ុន ដែលស្ម័គ្រចិត្តប្រគល់ដីវិនិយោគឱ្យ រាជរដ្ឋាភិបាលគ្រប់គ្រង់វិញមានក្រុមហ៊ុនកសិឧស្សាហកម្មទ្រីភាព អ៊ីមផតអិចផត នៅវីរជ័យខេត្តរតនគិរីចំនួន៩.៧០៩ហិកតា ក្រុមហ៊ុនកសិ-ឧស្សាហកម្ម MDS THMORDA S.E.Z Co.,Ltd វីរជ័យខេត្តរតនគិរី ចំនួន៩.១៤៦ហិកតា និងក្រុមហ៊ុនសិក្សារ៉ែ Future Environment ឱរ៉ាល់កំពង់ស្ពឺចំនួន៧.០០០ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការដកហូតនេះបន្ទាប់ពីក្រសួង បានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួន ១១៣ផ្ទៃដីសរុប៦៤៦.២៩៦,៧៥ហិកតា ដែលក្នុងនោះគម្រោងចំនួន ៣២ត្រូវបានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិភា ក្សា និងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេលមួយឆ្នាំមកនេះដែរក្រសួងបរិ ស្ថានបានបំពេញភារកិច្ចស្នូល ដោយផ្តោតលើគោលដៅសំខាន់ៗចំ នួនបី គឺកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយ ចីរភាព ។ ដើម្បីសម្រេចគោលដៅទាំងនេះ ក្រសួងបានកំណត់អាទិ ភាពចម្បងៗ មួយចំនួនរួមមាន ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ការកែលម្អក្របខ័ណ្ឌគតិយុត្តិ ការកសាង និងពង្រឹងសមត្ថភាពមន្ត្រី រាជការ ការត្រួតពិនិត្យការបំពុល ការគ្រប់គ្រងសំណល់រឹង និងរាវ ការពង្រឹងសកម្មភាពការពារ និងអភិរក្សតំបន់ការពារ និងអភិរក្សតំបន់ ធម្មជាតិ និងការគ្រប់គ្រងវិនិយោគអភិវឌ្ឍន៍ទាំងនេះឱ្យមានប្រសិទ្ធភាព៕
គំនិតដ៏សាមញ្ញ តែសំខាន់ជួយអ្នកជៀសពីការកកស្ទះចរាចរណ៍