ក្រុមហ៊ុន​វីរៈ​ប៊ុន​ថា​ន់ បុក​ស្លាប់​មនុស្ស​ម្នាក់ និង​របួស​២​នាក់​នៅ​បាត់ដំបង ​ចាប់បាន​នៅ​កំពង់ឆ្នាំង

​ខេត្តបាត់ដំបង ៖ មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​បាន​រងរបួស បន្ទាប់ពី​ត្រូវ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថា​ន់​បុក ខណៈ​ពួកគេ​ទាំង​៣​នាក់​កំពុងធ្វើដំណើរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៥ កន្លងទៅ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង។​

​បើតាម​សមត្ថកិច្ច ក្រោយពី​បុក​ជនរងគ្រោះ​ទាំង​៣​នាក់​រួច រថយន្តក្រុង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថា​ន់​នោះ បាន​បើក​រត់​រហូតដល់​ស្រុក​បរិបូរណ៍ខេត្ត​កំពង់ឆ្នាំង ទើប​ចាប់បាន បន្ទាប់មក​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ក៏​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ខេត្តបាត់ដំបង​វិញ។​

​ចំណែក​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថា​ន់​បុក​ស្លាប់​នោះ ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ អន អាន អាយុ​២៨​ឆ្នាំ​។ ដោយឡែក​អ្នករួមដំណើរ​២​នាក់​ទៀត​ដែល​រងរបួស មាន ១.​ឈ្មោះ ខេង ក្លឹង អាយុ​២៩​ឆ្នាំ បាក់ជើង​ម្ខាង និង ២.​ឈ្មោះ ជា ចាន់​ធា ត្រូវ​ដាច់​ជើង​ទាំងពីរ​៕​

Virak bunthan bus

ចុចអាន៖ ប​ញ្ចូ​ន​ជនសង្ស័យ​ជា​ ឃាតក​ឡើង​តុលាការ ករណី​សម្លាប់​មនុស្ស ​នៅ​ស្រុក​កោះធំ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *