ក្រុមហ៊ុន​ ហួត​ម៉េ​ង​រី​តា​ របស់​លោក​ផ្កាយ​៣​ មិ​ក​ សុ​ផា​ន​ណា​រ៉េ​ត​ រៀប​គម្រោង​បំផ្លាញ​ព្រៃឈើ​ នៅ​តំបន់​មុំ​៣

ខេត្ដព្រះវិហារ​ ៖​ តាម​ការ​គ្រោងទុក​ នៅ​ដើមខែ​មីនា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​ ហួត​ម៉េ​ង​រី​តា​ ដែល​ជ្រក​ក្រោម​ស្បែក​ ជា​កម្លាំងប្រដាប់អាវុធ​ ត្រូវ​បន្ដសកម្មភាព​ដឹក​ជញ្ជូន​ឈើ​ នៅ​តំបន់​មុំ​៣​ ជាប់​ព្រំប្រទល់​ដែន​ កម្ពុជា​-​ឡាវ​-​ថៃ​ ស្ថិត​ក្នុងស្រុក​ជាំ​ក្សាន្ដ​ ខេត្ដព្រះវិហារ​ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ រត់​ច្បាប់​រួចរាល់​ កាលពី​ប៉ុន្មាន​សបា្ដហ៍​មុន​ ហើយ​គេ​ដឹង​ថា​ ក្រុមហ៊ុន​ ហួត​ម៉េ​ង​រី​តា​ ធ្លាប់​លួច​បន្លំ​ដឹកឈើ​គ្រញូង​ ដែល​ប្រមូល​ទិញ​ ពី​ប្រជាពលរដ្ឋ​ ឡើង​កាប់​លើ​ជួរ​ភ្នំ​ដងរែក​ ក៏​ដូច​ជា​ កាប់​ពី​ទឹកដី​ថៃ​ ត្រូវ​ស្លាប់​និង​របួស​ ជា​ហូ​ហែ​។​

 

កន្លង​មក​ក្រុមហ៊ុន​ ហួត​ម៉េ​ង​រី​តា​ របស់​លោក​ផ្កាយ​៣​ មិ​ក​ សុ​ផា​ន​ណា​រ៉េ​ត​ មិន​ត្រឹមតែ​បង្កប់​ ឈើ​ល្មើសច្បាប់​ ប៉ុណ្ណោះ​ទេ​ គឺ​ក្រុមហ៊ុន​ ហួត​ម៉េ​ង​រី​តា​ ថែម​ទាំង​បាន​ផ្ទុក​លើស​ទម្ងន់​ បំផ្លាញ​ផ្លូវ​ ជា​ច្រើន​កន្លែង​ តាំងពី​ភាគ​ពាយ័ព្យ​ រហូត​ដល់​ភាគ​ខាងកើត​។​ លោក​ផ្កាយ​៣​ មិ​ក​ សុ​ផា​ន​ណា​រ៉េ​ត​ បាន​ប្រឡូក​ក្នុង​មុខ​ជំនួញ​ឈើ​ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់​កិត្ដិយស​ថ្នាក់ដឹកនាំ​ ខណៈ​មុខរបរ​របស់​គាត់​ ដឹកឈើ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ដោយ​ជ្រក​ក្រោម​រូបភាព​ ដឹក​ជញ្ជូន​ឈើ​ដើម្បី​ធ្វើ​សារៈមន្ទីរ​ សម្ដេច​ជា​ស៊ី​ម​ នៅ​ខេត្ដព្រៃវែង​ ប៉ុន្ដែ​លិខិតស្នើ​សុំ​ដឹកឈើ​ ដើម្បី​ធ្វើ​សារៈមន្ទីរ​ កន្លង​មក​ លោក​ផ្កាយ​៣​ មិ​ក​ សុ​ផា​ន​ណា​រ៉េ​ត​ ដឹក​សុទ្ធតែ​ឈើ​គ្រញូង​ ឆ្ពោះទៅ​ខេត្ដកំពង់ចាម​ យ៉ាង​គគ្រឹកគគ្រេង​ នាំ​ទៅ​លក់​ឲ្យ​ ឈ្មួញ​វៀតណាម​។​

 

ក្រុមហ៊ុន​ ហួត​ម៉េ​ង​រី​តា​ បើ​ទោះជា​មាន​ ដី​ព្រៃ​សម្បទាន​របស់​ខ្លួន​ ក្នុង​ទឹកដី​ ខេត្ដឧត្ដរមានជ័យ​ ប៉ុន្ដែ​មិន​បាន​ធ្វើការ​ដាំ​ដុះ​ ជា​ដំណាំ​ ក​សិ​-​ឧស្សាហកម្ម​ តាម​គោលការណ៍​ របស់​ក្រសួងកសិកម្ម​ ក៏​ដូច​ជា​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​ នោះ​ទេ​។​ មិនតែប៉ុណ្ណោះ​ ក្រុមហ៊ុន​របស់​លោក​ផ្កាយ​៣​ មិ​ក​ សុ​ផា​ន​ណា​រ៉េ​ត​ ក៏​បាន​ប្រមូល​ទិញ​ឈើ​ យ៉ាង​អនាធិបតេយ្យ​ ជ្រក​ក្រោម​ក្រុមហ៊ុន​ ស្របច្បាប់​។​

 

អ្នកដឹង​រឿង​ខ្លះ​ បាន​បង្ហើប​ថា​ លោក​ផ្កាយ​៣​ មិ​ក​ សុ​ផា​ន​ណា​រ៉េ​ត​ មិន​ហ៊ាន​ដាក់​ឈ្មោះ​ ក្រុមហ៊ុន​នោះ​ ជា​របស់​ខ្លួន​ ដោយ​ខ្លាច​ពាក់ព័ន្ធ​ តួនាទី​ក្នុង​ជួរ​កងទ័ព​ ទើប​ដាក់​ឈ្មោះ​ថា​ ក្រុមហ៊ុន​ ហួត​ម៉េ​ង​រី​តា​ ដែល​ជា​ឈ្មោះ​ កូន​ទាំង​៣​ របស់​ខ្លួន​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *