ក្រុមហ៊ុន ជាំង លី ប្រមូលទិញឈើពីព្រៃសហគមន៍ និងព្រៃឧទ្យជាតិវរៈជ័យ មេព្រៃថា ជាឈើស្របច្បាប់​

ខេត្តរតនគិរីៈ ក្រុមហ៊ុន ជាំង លី បានប្រើកម្មករឲ្យចូលទៅកាប់ឈើព្រៃសហគមន៍ និ​ងព្រៃឧទ្យជាតិវរៈជ័យ ក្នុងស្រុកតាវែងជាប់ព្រំប្រទល់ស្រុកអណ្តូងមាស ដឹកយកមកទុក​ក្នុងក្រុមហ៊ុន។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ជាំង លី ដែលមានទីតាំងស្ថិតក្នុងឃុំជគ្រៀង ស្រុកអណ្តូងមាស ខេត្តរតនគិរី ពុំមានព្រៃឈើនោះទេ គឺគេកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃសហគមន៍ ក្នុង​ឃុំញ៉ាង ស្រុកអណ្តូងមាស និងព្រៃឧទ្យជាតិវរៈជ័យ ស្រុកតាវែង ហើយដឹកចូលក្នុងក្រុមហ៊ុន ដោយក្រុមហ៊ុនថា ឈើទាំងនោះមានច្បាប់ទៅវិញ​។

សេចក្តីរាយការណ៍ បន្ថែមថា ឈើដែលគេដឹកចូលក្រុមហ៊ុន ជាំង លី គឺជាប្រភេទឈើសុក្រំឃ្លុំ៤ជ្រុងមានមុខកាត់៣០ទៅ៤០សង់ទីម៉ែត្រ ប្រវែង៣ ម៉ែត្រទៅ៤ម៉ែត្រ។

ឈ្មោះ ថា តំណាងឲ្យក្រុមហ៊ុន ជាំង លី បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ឈើទាំងអស់នេះមានច្បាប់(PC)ត្រឹមត្រូវ មិនតែប៉ុណ្ណោះឈ្មោះ ថា ថែមទាំងឲ្យអ្នកសារព័ត៌មាន​ចង់ដឹងច្បាស់សួរទៅរដ្ឋបាលព្រៃឈើថែមទៀតផង​។

ចំណែកលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើកាន់៣ស្រុក គឺស្រុកបកែវ អូរយ៉ាដាវ នឹងស្រុកអណ្តូងមាស បានឲ្យអ្នកសារព័ត៌មានយើងយ៉ាងខ្លីថា ឈើទាំងអស់នោះមានច្បាប់ ត្រឹមត្រូវ៕ ជាយដែន

Loading...