ក្រុមហ៊ុន មង្គលឋានះនាំជ្រូកពីប្រទេសថៃតាមទ្វារអន្តរជាតិអូរស្មាច់លើសច្បាប់កំណត់?

ខេត្តឧត្តរមានជ័យ÷ សព្វថ្ងៃគេសង្កេតឃើញក្រុមហ៊ុន មង្គល ឋានះ បានសម្រុកនាំសត្វជ្រូករស់ពីប្រទេសថៃតាមច្រកទាអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនាំអោយមានការសង្ស័យថា ចំនួនជ្រូកនាំចូលទាំងនោះលើសច្បាប់កំណត់។

ក្រុមហ៊ុន មង្គលឋានះ ម្ចាស់ ក្រុមហ៊ុន ត្រូវបានគេស្គាល់ថាលោក ឧត្ដមសេនីយ៍ត្រីមង្គល ឋានះ មានភរិយសហៅ ចែធំ រស់នៅសង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។

សេចក្តីរាយការណ៍ពីសង្កាត់អូរស្មាច់បានអោយដឹងថា÷ឈ្មួញដ៌មានអំណាចខាងលើកន្លងមក គេសង្កេតឃើញតែងតែនាំជ្រូកពីប្រទេសថៃ លើសពីច្បាប់របស់ក្រសួងកសិកម្មដែលបានកំណត់ ជាបន្តបន្ទាប់។គេសង្កេតឃេីញថាការដឹកជញ្ជូនជ្រូក ក្នុងមួយឡានមិនក្រោមបីរយក្បាលនោះទេ ហើយក្នុងមួយថ្ងៃៗដឹករាប់សិបជេីង។គេមិនដែលឃើញ លោក វ៉ាន ក្តេរ មេគយច្រកទ្វាអន្តរជាតិអូរស្មាច់ត្រួតពិនិត្យនិងហាមឃាត់អ្វីនោះទេ មានតែការបើកភ្លើងខៀវនិងមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញនាពេលកន្លងមក។

បើចំណែកឯកន្លែងស្តុបជ្រូករបស់ក្រុមហ៊ុនមង្គលឋានះ វិញនោះតែងតែ មានការ រិះគន់ និងរអ៊ូរទាំពីប្រជាពរដ្ធដែលកម្មករតែងតែបាញ់ទឹកបង្ហៀអាច៌ជ្រូកហូរចូលមកលើដងផ្លូវជាតិ និងបង្កអោយជះក្លិនស្អុយដល់មហាជន អ្នកដែលធ្វើដំណើរឆ្លងកាត់នៅទីនោះមិនសប្បាយចិត្តនិងទទួលយកចំពោះក្លិនស្អុយឆ្អាបបង្កអោយខូចសុខភាពដល់អ្នកដទៃនោះឡេីយ។បន្ទាប់លេចឮព័ត៌មានពីពរដ្ឋនិងមហាជន នៅក្នុងភូមិផ្អុងសង្កាត់កូនគ្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យ។

ក្រុមការងារយើងក៌បានចុះទៅថតផ្តិតពីសកម្មភាពជាក់ស្តែងក៌ឃើញមានសន្តិសុខយាមកាមនៅទីនោះបានប្រត្តិកម្មមកលើអ្នកសាព័ត៌មានដែលបានថតផ្ដិតយករូបភាពនៅលើដងផ្លូវសារណះដែលជាទង្វេីរបស់ក្រុមហ៊ុនមង្គល ឋានះបង្ហៀទឹកអាច៌ជ្រូកចូលមកលើដងផ្លូវជាតិនៅចំណុចភូមិខាងលើ។

បន្ទាប់ពីប្រត្តិកម្មពីសន្តិខុសយាមកាមទីនោះមួយសន្ទុះក្រោយមកក៌ឃើញលេចមុខលោក ឧត្ដមសេនីយ៍ត្រី មង្គល ឋានះ បើករថយន្តចូលកន្លែងស្តុកជ្រូកនៅទីនោះ ដែលលោកជាម្ចាស់អាជីវកម្ម របស់ ក្រុមហ៊ុន មង្គលឋានះ។

ជុំវិញករណីខាងលើក្រុមការងារយើងពុំទាន់សុំការបកស្រាយពីម្ចាស់ក្រុមហ៊ុនបានទេព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង ៕

 

Loading...