ក្រុមហ៊ុន ហ៊ុយឡេង ជោគជ័យ រកស៊ីធ្វើនំអត់ម្សៅ

ខេត្តបន្ទាយមានជ័យ៖ អាជីវកម្មពុះដីផ្ទះល្វែងរបស់ក្រុមហ៊ុនហ៊ុយឡេងជោគជ័យនៅលើផ្ទៃដី៦០ហិកតា ស្ថិតនៅក្បែរក្បាលស្ពានបឹងឈូក ជាប់ផ្លូវជាតិលេខ៦ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញធរខេត្តចុះទៅបិទអាជីវកម្មជាបណ្តោះអាសន្ន។

ក្រោយគេរកឃើញថា អាជីវកម្មដីធ្លីរបស់ក្រុមហ៊ុនគ្មានច្បាប់ ចាក់ដីបិទផ្លូវរំដោះទឹកជំនន់ ស្ទឹងម្កាក់ និងកាយដីបាក់ស្រុតផ្លូវខ្នងស្ទឹងម្អាក់ ប៉ះពាល់ផ្លូវធ្វើដំណើររបស់ពលរដ្ឋ។ការចុះបិទអាជីវកម្មដីធ្លីក្រុមហ៊ុន ហ៊ុយឡេង ជោគជ័យ ពីសំណាក់អាជ្ញាធរខេត្ត គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា អាជីវកម្មដីធ្លីពុះដីផ្ទះល្វែង សាងសង់អគារបុរី នៅខេត្តបន្ទាយមានជ័យ មួយចំនួនទៀតគ្មានច្បាប់ត្រឹមត្រូវនៅឡើយនោះផងដែរ។បញ្ហានោះហើយធ្វើឱ្យពលរដ្ឋដែលជាអតិថិជនមិនបានដឹងទៅទិញដី និងអគារ អាចប្រឈមរងគ្រោះជាមួយផ្លូវច្បាប់៕

Loading...