ក្រុមហ៊ុន S2V (ឆាយណា) ពិតជាខ្លាំងមែន អាចនាំមាន់ងាប់ចូលខ្មែរតាមច្រកឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យមានការព្រួយបារម្ភជាខ្លាំង នៅពេលដែលបានឃើញរថយន្ដថៃប្រភេទកូរ៉េដឹកសត្វមាន់ងាប់ជិត២តោន ដែលជាប្រភពមេរោគមកពីប្រទេសថៃ របស់ក្រុមហ៊ុន S2V (ឆាយណា) ដោយមានការត្រូវរ៉ូវនិងឃុបឃិតគ្នាជាមួយ និងមន្រ្ដីជំនាញពាក់ព័ន្ធផលិតកម្មសត្វនិងសុខភាពសត្វ មិនមានការត្រួតពិនិត្យសុខភាពសត្វ បើកអោយមានការនាំមាន់ងាប់ពីប្រទេសថៃដោយសេរី។

ដោយមានការព្រួយបារម្ភអំពីសុខាមាលភាព និងព្រួយបារម្ភអំពីការរាតត្បាតជំងឺផងនោះ ពលរដ្ឋសូមអំពាវនាវទៅដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដកមន្រ្ដីអសកម្ម និងអសមត្ថភាពគ្រប់គ្រងការងារចេញពីតួរនាទី។ ទី១ ឯកឧត្ដម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វ ទី២ លោក សូតស៊ី សុខ ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្ដរមានជ័យ។
ទី៣ លោក តាញ់ បុត្តា ប្រធានពេទ្យបសុសត្វខេត្តឧត្ដរមានជ័យ។

តាមប្រភពពីពលរដ្ឋនៅខេត្តឧត្ដរមានជ័យ បានលើកឡើងថា បើទុកមន្រ្ដីអសកម្មឃុបឃិត ពុករលួយ តើអោយពួកគាត់រំពឹងអ្វីបាន? បើមិនមានការត្រូវរ៉ូវគ្នាជាមួយនិងបុគ្គលមានអំណាចទាំង៣នាក់ខាងលើនោះទេ គឺក្រុមហ៊ុន S2V (ឆាយណា) មិនអាចធ្វើអាជីវកម្មនាំសត្វមាន់លើសច្បាប់កំណត់ (បង់ពន្ធមិនគ្រប់) រាប់ឆ្នាំមកហើយ មិនដែលមានវិធានការបង្ក្រាប ។
រហូតមកដល់វេលាម៉ោង១២និង២៣នាទី ថ្ងៃទី២៦ ខែមីនា នេះ ស្រាប់តែបើកភ្លើងខៀវអោយក្រុមហ៊ុនS2V(ឆាយណា) នាំសត្វមាន់ងាប់ជិត២ពាន់ក្បាលចូលមកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ និងដឹកជញ្ជូនចែកចាយយ៉ាងរលូន យកទៅចែកចាយតាមបណ្ដាខេត្ត ជាពិសេសទីក្រុងភ្នំពេញ។

ស្របពេលដែលច្រកទ្វាអន្តរជាតិអូស្មាច់ បានប្រកាសបិទ តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដោយសារតែការរាតត្បាតនៃវីរុស COVID ១៩ បែរជាក្រុមហ៊ុន S2V (ឆាយណា) យកមាន់ងាប់ដែលជាប្រភពមេរោគនាំចូលមកពីប្រទេសថៃ ដឹកជញ្ជូនចែកចាយពេញប្រទេសយ៉ាងរលូន៕

Loading...