ក្រុមហ៊ុន(5 STAR CITY LAND DEVELOPMENT .Co. LTD) បើកលក់ដីឡូត៍លើកដំបូង

ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុន 5 STAR CITY LAND DEVELOPMENT .Co. LTD) ហ្វាយ ស្តា ស៊ីធី ឡែន ឌីវើលុបភើមែន ខូអិលធីឌី កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បានសម្ភោធបើកលក់ដីឡូត៍របស់ខ្លួន ជាគម្រោងលើកទី១ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០ ទៅលេខ៨១ ស្ថិតនៅក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន 5.STAR CITY LAND DEVELOPMENT .Co. LTD) ហ្វាយ ស្តា ស៊ីធី ឡែន ឌីវើលុបភើមែន ខូអិលធីឌី. មានស្ថាបនិក ការចូលរួមសហការ ទី០១.លោក ឃុត សារ៉ាត ទី០២.លោក សូ សឹម ទី០៣.លោក ម៉ូត សុខ ទី០៤.លោក ឃឹម រិទ្ធី និងទី០៥.លោក ឃុត វិរៈ ដែលបានចំណាយថវិកាយ៉ាងច្រើនដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍គម្រោង មួយនេះអោយបានជោគជ័យឆ្ពោះទៅមុខនោះ។

លោកប្រធានក្រុមហ៊ុន បាននិយាយឲ្យដឹងថា ដោយមើលឃើញពី សក្តានុពល នៅក្នុងខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍ក្រោមការដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លើគ្រប់វិស័យ ហើយទីតាំងដែលក្រុមហ៊ុនរបស់លោក ជ្រើសរើសនេះនៅជិតក្រុមហ៊ុនចំការអំពៅ នៅជិតផ្សារ នៅជិតសកលវិទ្យាល័យ និងនៅជិតតំបន់ទឹកធ្លាក់ជ្រាវថែមទៀតផងទើបសម្រេចចិត្តទាំង៥នាក់យកទីតាំងខាងលើនេះ ជាកន្លែងពុះដីឡូត៍តែម្តង។

ម្ចាស់ក្រុមហ៊ុនខាងលើបានបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុនរបស់ខ្លួនបើកលក់មានដីចំនួន១៥០ឡូត៍ ដែលលក់ជូនអតិថិជនក្នុងតម្លៃពិសេស ទិញដីឡូត៍ ឈ្នះរង្វាន់ទូរស័ព្ទដៃស៊េរីទំនើប និងម៉ូតូស៊េរីទំនើបឆ្នាំ២០២១ មិនតែប៉ុណ្ណោះ មានសេវាកម្មបង់រំលោះថែមទៀតផង. និយាយអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមានដូចជា៖ផ្លូវបេតុង១០ម៉ែត្រ. ៨ម៉ែត្រ មានទឹក មានរៀបចំប្រព័ន្ធភ្លើងជូន មានដាក់លូ ហើយអ្វីដែលពិសេសនោះក្រុមហ៊ុនយើងខ្ញុំមានគម្រោង រម្មណីយដ្ឋាន ហើយក្នុងគម្រោងលើទំហំដីចំនួន០៤ហិកតា កាត់៣០ទៅ៤០%(៣០ទៅ៤០ភាគរយ) រម្មណីយដ្ឋាន២ជាន់ គឺជាន់ក្រោមដី១ជាន់ និងជាន់ទី១. មួយជាន់ទៀត ដែលជាប់ពីផ្លូវជាតិលេខ៤៤ ចូលទៅកណ្តាលដីគឺយើងមាន ហាងកាហ្វេ .មានអាងហែលទឹក មានកញ្ចុះលំហែល មិនតែប៉ុណ្ណោះមានស្ទឹងកាត់មិនចេះរីងមិនថារដូវប្រាំង រដូវវស្សានោះឡើង បន្ថែមពីនេះទៀតគម្រោងក្រុមហ៊ុនមានផ្ទះលំហែរ ដែលក្រុមហ៊ុនបានរៀបចំក្នុងការអភិវឌ្ឍន៍ ដល់អតិថិជនបានទិញនោះ។

ជាចុងក្រោយក្រុមហ៊ុន(ហ្វាយ ស្តា ស៊ីធី ឡែន ឌីវើលុបភើមែន ខូអិលធីឌី) សូមជូនពរអោយអតិថិជនដែលមកទិញដីឡូត៍ ដើម្បីចំនេញ ក៏ដូចជាអតិថិជនដែលទិញបង់រំលោះ ប្រញាប់ប្រញាល់ពីព្រោះចំនួនមានកំណត់ ទិញច្រើនចំនេញច្រើន៕

Loading...