ក្រុមឡានសំាយ៉ុងដឹកឈើរបស់មេឈ្មួញស្អុយឈ្មោះ ហ៊ូរជីវៃ នៅរតនគិរី ដឹកឈើរហូតផ្ទុះហិង្សាជាមួយក្រុមអ្នកកាសែត

ខេត្តរតនគិរី៖ លោក ហ៊ូរជីវៃ នរណាក៍គេស្គាល់ដែរថា ជាមេឈ្មួញឈើ ដ៍ប៉ិនប្រសប់ ខាងរត់ការទំនាក់ទំនង ជាមួយមន្ត្រីអាជ្ជាធរខេត្ត និងមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រាក់ៗ ក្នុងខេត្តរតនគិរី ហើយឈ្មួញឈើដ៍ល្បី ប្រចាំខេត្តរតនគិរីនេះ គ្រាន់តែជាកូនជីង របស់មន្ត្រីអាជ្ញាធរ នឹង មន្ត្រីសមត្ថកិច្ច គ្រាក់ៗមួយចំនួន តែប៉ុណ្ណោះ សម្រាប់កាប់បំផ្លិចបំផ្លាញព្រៃឈើ នឹងធ្វើជំនួញឈើឆ្លងដែនខុសច្បាប់.! ។

កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ក្រុមរថយន្តសាំយ៉ុង ដែលគេស្គាល់ច្បាស់ថា ជារបស់លោក ហ៊ូជីវៃ ជាច្រើនគ្រឿង បានធ្វើសកម្មភាព ដឹកឈើប្រណិត ឆ្លង់ដែន ចេញពីខេត្តរតនះគីរី ឆ្ពោះទៅប្រទេសវៀតណាម តាមច្រក អូរយ៉ាដាវ នៅយប់ និងមានមេឈ្មួញ ផ្សេងៗគ្នាផងនោះ ដែលកំពុងតែធ្វើចរាចរណ៍ នៅតាមដងផ្លូវ ឆ្ពោះទៅកាន់មាត់ច្រក។

បើតាមសេចក្ដីរាយការណ៍ ពីប៉ែកឦសាន​ នៃខេត្តរតនគិរី បានឲ្យដឹងថា នៅយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីបង្កហឹង្សា ដោយរថយន្តមេឈ្មួញឈើប្រណិត លោក ហូរជីវៃ ដែរអាងខ្នងបង្អែក ក្នុងខេត្ត ជាបង្អែករឹងមាំ បានបុកមកលើរថយន្ត របស់ក្រុមលោក យ៉ាន ឃុនមុន្នី ដែរជាអ្នកសារព័ត៌មាន ខណ:ដែលកំពុងតាមប្រម៉ាញ់ ទៅរថយន្តដឹកបទល្មើសឈើ ឆ្លងដែនខុសច្បាប់ របស់ក្រុមលោក ហូជីវៃ ក៍ត្រូវបានរថយន្ត១គ្រៀងទៀត របស់បងប្រុស លោក ហូជីវៃ បុកផ្នែកខាងមុខ ខ្ទេច់អស់ ១គ្រឿង នៅខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងផងដែរថា រថយន្តដែលរងគ្រោះនោះ គឺជាកម្មសិទ្ធិ របស់លោក ភី ធូ ហើយលុះព្រឹកឡើង លោក ហូជី វ៉ៃ បានហៅក្រុម អ្នកកាសែត ដែលមានបញ្ហា ពីយប់ ថ្ងៃទី០៣ ខែកក្កដា នោះ មកធ្វើកាសម្របសម្រួលផងដែរ មានដូចជា ទី១.លោកយ៉ាន ឃុនមុន្នី ទី​២ លោក ភី ធូ រួមទាំងអ្នកកាសែត ផ្សេងៗ ប្រមាណជាង ៤០នាក់ ទៀតផង ដើម្បីបញ្ចប់រឿង កាលពីយប់ថ្ងៃទី០៣នោះ។

មហាជនជាច្រើន បានលើកឡើងថា ជំនួញឈើ បានកក្រើកឡើងវិញនេះ គ្រាដែរជិតដល់អំឡុង ​យុទ្ធនា​ការឃោសនា​ ។ ហើយក៍ដោយសា មានការសម្រប់បើកដៃ នឹងសម្រួល ពីសំណាក់មេៗ នឹងអាជ្ញាធរគ្រាក់ៗ មួយចំនួន នៅខេត្តរតនគិរី នោះផងដែរ ប្រសិនបើ​គ្មាន​ការឃុបឃិត​ បើកដៃ​ ពី​សំណាក់​លោក លោក កើប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តរតនគិរី ព្រមទាំង​បក្ខពួក​ទេ នោះ​គឺ​ឈ្មួញ​ឈ្មួញ ហូរជីវ៉ៃ និង​ឈ្មួញ​មួយចំនួនទៀត ​មិនអាច​ដឹកជញ្ជូន​ឈើ​ ចេញពី​ទឹកដី​ខេត្តរតនគិរី បានឡើយ?​ ។

ប្រភពមហាជនបន្តថា ចំណែក​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង ​លោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថ​​ខេត្តរតនគិរី ក៍ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ ផលប្រយោជន៍​ផងដែរ​ ទើប​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​ ធ្វើ​មិនដឹងមិនឮ​ អ្វី​ទាំងអស់? ក្នុងខណៈដែល​ព្រៃឈើ ​ក្នៅតាមស្រុក/ នឹងតាមតំបន់ ព្រៃអភិរក្សផ្សេងៗ ក្នុងខេត្តរតនគិរី ​ កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

មិនអាចរកការបំភ្លឺពីលោក ហូរ ជីវ៉ៃ ដែលជាមេឈ្មួញដ៏សកម្មបានទេ ព្រោះគ្មានលេខទូរស័ព្ទ ៕

Loading...