ក្រុមអ្នកតវ៉ាក្នុងក្រុងហុង កុងសន្យាថានឹងបន្ត យុទ្ធនាការកាន់កាប់លើផ្លូវធំៗទៀត

ក្រុមអ្នកតវ៉ាក្នុងក្រុងហុងកុងសន្យាថា នឹងបន្តយុទ្ធនាការកាន់កាប់លើផ្លូវធំៗទៀត បន្ទាប់ពីក្រុមអ្នករៀបចំត្រូវប៉ូលិសដោះលែងដោយមិនមានការចោទប្រកាន់។

ក្រុមអ្នករៀបចំចលនាកាន់កាប់កណ្តាល និងចលនាក្តីស្រឡាញ់ និងសន្តិភាពបានប្រគល់ខ្លួនឲ្យប៉ូលិសកាលពីថ្ងៃពុធដែលជាសញ្ញាបង្ហាញថា យុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងក្រុងហុងកុងអាចនឹងចប់ឆាប់ៗ។

ក្រុមមេដឹកនាំទាំង ៣ នាក់បានផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែក្រោយមកបានទទួលការអនុញ្ញាតឲ្យចេញពីស្ថានីយប៉ូលិសដោយមិនមានការចោទប្រកាន់អ្វី។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកតវ៉ាមួយរូបបាននិយាយថា ចលនានេះត្រូវតែបន្តនៅតាមដងផ្លូវដើម្បីដាក់សម្ពាធឲ្យមានការបោះឆ្នោតដោយសេរីក្នុងឆ្នាំ ២០១៧៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *