The detainees in the Poggioreale prison are in revolt and have climbed onto the roof of the prison to protest against the ban on visiting detainees issued by the Government to avoid contagion from Coronavirus (COVID-19) in prisons, and are controlled by the Police who observe them from outside the prison walls.

ក្រុមអ្នកទោសបំផ្ទុះអាវុធ បង្កហិង្សា ស្លាប់របួសច្រើននាក់នៅអ៊ីតាលី

អ្នកទោសអ៊ីតាលី ​​បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ​ខណៈរដ្ឋាភិបាលហាមប្រាមសាច់ញាតិចូលសួរសុខទុក្ខ ដោយសារខ្លាចឆ្លងរាលដាល នៃវីរុសផ្លូវដង្ហើមថ្មី​ កូវីដ-១៩។

ក្រុមអ្នកទោសបានបំផ្ទុះអាវុធ និង​ចាប់សន្តិសុខ​ធ្វើជាចំណាប់ខ្មាំង ហើយអំពើហិង្សានេះបាន​បណ្តាលឲ្យមនុស្ស ចំនួន៧នាក់ស្លាប់។ រីឯរដ្ឋាភិបាលក៏បានបញ្ជូនកម្លាំងសន្តិសុខជាច្រើនទៅជួយទប់ស្កាត់ស្ថានការណ៍ នៅក្នុង​ពន្ធនាគារ​នោះ​​។

ជាមួយគ្នានេះដែរ រដ្ឋាភិបាល​កំពុងពិភាក្សា ស្តីច្បាប់ថ្មី សម្រាប់អ្នកទោស ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាច់ញាតិចូលទៅសួសុខទុក្ខ និងបញ្ចៀសអំពើហិង្សាដែលបានកើតឡើង។ កាលពីពេល​កន្លងទៅថ្មីៗនេះ អ្នកទោសអ៊ីតាលី​បានដុតមន្ទីរឃុំឃាំង ប្រឆាំងនឹងច្បាប់ហាមប្រាមរបស់រដ្ឋាភិបាល សម្រាប់សាច់ញាតិរបស់អ្នកទោស​ចូលទៅសួរសុខទុក្ខ។ រដ្ឋាភិបាលអ៊ីតាលីចេញបម្រាមបែបនេះ ក៏ជាវិធានការ ដើម្បីទប់ស្កាត់ការ​ឆ្លង​រាលដាល នៃវីរុសកូវីដ-១៩ ដល់អ្នកទោស។

អ៊ីតាលី ជាប្រទេសដែលមានអ្នកឆ្លងរាលដាលច្រើន ជាងគេបំផុត នៅក្នុងតំបន់អឺរ៉ុប ហើយរដ្ឋាភិបាលបង្ខំចិត្តប្រកាសអាសន្នផ្នែកសុខភាព នៅទូទាំងប្រទេស ហើយកាត់ផ្តាច់ពីពិភពលោកទាំងមូល​៕

 

Loading...