ក្រុមឧទ្ទាមលីបង់ឈ្លោះគ្នាក្នុងក្រុមផ្ទុះហិង្សាស្លាប់១៨នាក់

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍កាលពីថ្ងៃទី២ ខែកញ្ញា ថា ក្រុមឧទ្ទាមលីបង់១៨នាក់បានស្លាប់ដោយសារតែផ្ទុះអំពើហិង្សាក្នុងចំណោមក្រុមដែលគាំទ្រមេដឹកនាំថ្មី នឹងក្រុមដែលមិនគាំទ្រលោក Mullah Akhtar Mohammad Mansoor ធ្វើជាមេដឹកនាំក្រុមឧទ្ទាមនោះ ។ ការផ្ទុះហិង្សានេះបានកើតឡើងស្ថិតនៅក្នុងតមបន់ Shindand ភាគខាងលិច ខេត្ត Herat កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ។

ប្រភពរាយការណ៍ថា ហេតុការណ៍បានផ្ទុះឡើងរវាងក្រុមអ្នកគាំទ្រមេដឹកនាំលីបង់ថ្មីឈ្មោះ Mullah Akhtar Mohammad Mansoor និងក្រុមប្រឆាំងដែលស្មោះត្រង់អតីតមេដឹកនាំ Mullah Omar ស្ថិតនៅក្នុងភូមិមួយឈ្មោះថា ភូមិ Akal ស្រុក Shindand បណ្តាលឲ្យស្លាប់១៨នាក់ និង១០នាក់ផ្សេងទៀតរងរបួស ក្នុងចំណោមក្រុមរបស់ពួកគេ ។

ព័ត៌មាននេះពេលចេញផ្សព្វផ្សាយភ្លាម គេនៅមិនទាន់ឃើញក្រុមលីបង់ធ្វើអត្ថាធិប្បាយបែបណានៅឡើយទេ ទាក់ទងបញ្ហាខាងលើនេះ ។ នេះជាលើកទី៣ហើយក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះដែលមានសេចក្តីរាយការណ៍ថា ក្រុមឧទ្ទាមលីបង់មានការប្រយុទ្ធផ្ទុះហិង្សាដាក់គ្នាស្ថិតក្នុងក្រុមរបស់ខ្លួននោះ ។

ក្រោយការប្រកាសថា អតីតមេដឹកនាំក្រុមឧទ្ទាមលីបង់ Mullah Mohammad Omar បានស្លាប់កាលពីចុងខែកក្កដា ឆ្នាំ២០១៥នោះ មេដឹកនាំរបស់ក្រុមនេះម្នាក់ឈ្មោះ Mullah Akhtar Mansoor បានប្រកាសខ្លួនឯងធ្វើជាមេដឹកនាំ ។
ទោះបីយ៉ាងណា កូនប្រុសរបស់លោក Mullah Omar ឈ្មោះ Mullah Yaqub បានប្រឆាំងជំទាស់ការឡើងធ្វើជាមេដឹកនាំរបស់ Mansoor នោះ ដោយសំអាងថា ជារឿងខុសច្បាប់ និងទាមទារឲ្យចុះចេញពីតួនាទី បើពុំនោះទេ នឹងប្រឈមគ្រោះថ្នាក់នៅក្នុងការវាយប្រហារ ។

តាមរយៈប្រ័ពន្ធផ្សព្វផ្សាយ កូនប្រុសម្នាក់ទៀតរបស់អតីតមេដឹកនាំ Mullah Omar ឈ្មោះ Mullah Abdul Manan Ziazi បានព្រមានផងដែរថា អ្នកគាំទ្ររបស់គេនឹងធ្វើឲ្យលោក Mansoor ចុះចេញពីមេដឹកនាំតាលីបង់ ប្រសិនបើគាត់មិនព្រមចុះចេញទេនោះ ។
ស្ថិតក្នុងកាលៈទេសៈដែលកំពុងតែចលាចលក្នុងចំណោមក្រុមសកម្មប្រយុទ្ធលីបង់នេះ ទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាហ្វហ្គានីស្ថាន (NDS) ត្រូវគេរាយការណ៍មកថា បានចាប់ខ្លួនមេបញ្ជាការក្រុមឧទ្ទាមមួយរូបយ៉ាងសំខាន់ដែលមានឈ្មោះថា Qari Salahudin Ayubi កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា Qari Salahudin Ayubi ជាមេបញ្ជាការរបស់ក្រុមឧទ្ទាមលីបង់ដ៏សំខាន់មួយរូបប្រចាំនៅខេត្តភាគខាងជើងអាហ្វហ្គានីស្ថាន ដែលជាស្រមោលតាមយាយីអភិបាលខេត្ត Faryab នោះត្រូវចាប់ខ្លួនស្ថិតនៅភាគខាងលិចខេត្ត Herat ។

សេចក្តីថ្លែងការណ៍បន្តថា Qari Ayubi បាននិងកំពុងឆ្ពោះទៅកាន់ភាគខាងត្បូងខេត្ត Kandahar ទៅកាន់ទីក្រុង Quetta ប្រទេសប៉ាគីស្ថាន ខណៈនោះកម្លាំងសន្តិសុខបានស្គាល់អត្តសញ្ញាណ ហើយក៏ចាប់ខ្លួនតែម្តង។ ប្រភពបន្តថា ការចាប់ខ្លួន Qari Ayubi នេះនឹងធ្វើឲ្យក្រុមឧទ្ទាមលីបង់កាន់តែថមថយឥទ្ធិពល និងសកម្មភាពបន្ថែមទៀត ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល នឹងក្រុមឧទ្ទាមលីបង់ស្ថិតនៅក្នុងស្រុក Khawjaghar ភាគខាងជើងខេត្ត Takhar បណ្តាលឲ្យស្លាប់៥នាក់ ក្នុងនោះក្រុមឧទ្ទាម៣នាក់ និងខាងកម្លាំងរដ្ឋាភិបាល២នាក់ កាលពីថ្ងៃពុធ ៕

pakistan

Loading...

Leave a Reply

Your email address will not be published. Required fields are marked *