ក្រុម​ចោរប្លន់​មាន​កាំភ្លើង​វែង​ខ្លី​២​ដើម​ចូល​ភ្ជង់​អាជីវករ​ប្តូរ​វេរ​ ប្រាក់​និង​លក់​មាស​វាយ​បំបែក​ទូកញ្ចក់​ប្លន់​យក​មាសប្រាក់​ដោយ​សុវត្ថិភាព​

​ខេត្តបាត់ដំបង​៖​ ហេតុការណ៍​កើតឡើង​វេលា​ម៉ោង​៦​និង​៥០​នាទី​ ល្ងាច​ថ្ងៃ​ទី​០១​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្បែរ​ផ្សារ​ជ្រៃ​ ភូមិ​ហៃសាន​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​ករណី​ប្លន់​នេះ​ដែរ​ម្ចាស់ផ្ទះ​មិន​ត្រូវ​បាន​ជនល្មើស​បាញ់​និង​វាយ​ បង្ក​ឱ្យ​រង​របួស​នោះ​ឡើយ​។​

​បើ​តាម​ប្រ​ភ​ព័ត៌មាន​ពី​នគរបាល​ស្រុក​ថ្មគោល​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ម្ចាស់​ ផ្ទះ​ប្តី​ប្រពន្ធ​និង​កម្មករ​ម្នាក់​ទៀត​មាន​គ្នា​៣​នាក់​កំពុង​តែ​នៅ​ក្នុងផ្ទះ​។​ លុះ​បន្ទាប់​មក​ស្រាប់តែ​មាន​មនុស្ស​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​ឈប់​មុខ​ផ្ទះ​ហើយ​ដើរ​ចូល​ទាញ​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម​និង​កាំភ្លើងខ្លី​១​ដើម​ភ្ជង់​ម្ចាស់ផ្ទះ​កុំឱ្យ​ស្រែក​ដោយនៅ​ឱ្យ​ស្ងៀម​។​ នៅ​ពេល​នោះ​ក្រុម​ចោរ​យក​ចុង​កាំភ្លើង​អាកា​វាយ​ទូកញ្ចក់​ដាក់​តាំង​លក់​មាស​និង​ប្តូរ​ប្រាក់​បែក​ហើយ​ប្រមូល​មាស​និង​ប្រាក់​ច្រក​ថង់​ក៏​នាំ​គ្នា​ឡើង​ម៉ូតូ​ជិះ​ទៅ​ទិស​ខាងកើត​ចូល​ទីរួមខេត្ត​បាត់ដំបង​បាត់​ស្រមោល​។​ បន្ទាប់​ពី​ក្រុម​ចោរ​ធ្វើ​សកម្មភាព​រួចរាល់​ទើប​ម្ចាស់ផ្ទះ​ស្រែក​ឆោឡោ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។​នៅ​ពេល​នោះ​សមត្ថកិច្ច​ខេត្តបាត់ដំបង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​ដាក់​កម្លាំង​រង់ចាំ​ពួនស្ទាក់​គ្រប់​ច្រកល្ហក​ប៉ុន្តែ​ពុំ​អាច​រក​ឃើញ​មុខសញ្ញា​បាន​នោះ​ឡើយ​។​ ប្រាក់​ដែល​ចោរប្លន់​យក​ទៅ​នោះ​រួម​មាន​ប្រាក់​ថៃ​និង​ប្រាក់​ដុល្លារ​ សរុប​ជាង​៦​ពាន់​ដូ​ល្លា​និង​មាស​ជាង​ ៦​តំ​ម្លឹ​ង​ ទៀត​ផង​។​ អាជីវករ​រង​គ្រោះ​មានឈ្មោះ​ ចាន់​ ឈាង​ហាប់​ ភេទ​ប្រុស​ អាយុ​ជាង​ ៥០​ឆ្នាំ​។​

​បើ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ក្រុម​ចោរប្លន់​ទាំង​៣​នាក់​នោះ​ មាន​២​នាក់​ ពាក់អាវ​ប៉ា​រ៉ា​កាន់​កាំ​ភ្លើ​អាកា​១​ដើម​ចំណែក​ម្នាក់​ទៀត​ស្លៀកពាក់​ស៊ី​វិល​ពាក់មួក​បិត​មុខ​ឃើញ​ តែ​ប្រឡង់​ភ្នែក​ជា​អ្នក​កាន់​កាំភ្លើងខ្លី​ភ្ជង់​ម្ចាស់ផ្ទះ​។​ ករណី​នេះ​សមត្ថកិច្ច​កំពុង​តែ​តាមដាន​ស្រាវ​ ជ្រាវ​ស៊ើបអង្កេត​ពុំ​ហ៊ាន​សន្និដ្ឋាន​អ្វី​នៅឡើយ​នោះ​ទេ​ ដោយ​រង់ចាំ​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ ជ្រោយ​ច្បាស់លាស​នោះ​សិន​។​អំពើ​ប្លន់​នេះ​ដែរ​គេ​សង្ឃឹមថា​សមត្ថកិច្ច​អាច​និង​ស្រាវជ្រាវ​វែង​ មុខ​រក​ចាប់​ជនល្មើស​បាន​នៅ​ពេល​ខ្លី​ឆាប់ៗ​ខាង​មុខ​នេះ​ ដោយ​មាន​ជំនួយ​តាម​រយៈ​រូបភាព​ ដែល​ថត​ជាប់​សកម្មភាព​ជនល្មើស​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ម្ចាស់ផ្ទះ​បំពាក់​នៅ​ក្នុងផ្ទះ​៕​

bmc (1)

bmc (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *