ក្រុម​ចោរ​ប្រដាប់​កាំភ្លើង​អាកា​ និង​គ្រាប់បែក​ បាញ់​ប្លន់​អ្នកលក់​មាស​ នៅ​ផ្សារ​អន្លង់​វែង​

ខេត្តឧត្តរមានជ័យ​ ៖​ ក្រុម​ចោរប្លន់​ប្រដាប់​ ដោយ​អាវុធ​ AK​ និង​គ្រាប់បែក​ចំនួន​ ៣​នាក់​ បាន​ចូល​ប្លន់​ទូរ​មាស​ នៅ​ក្នុង​ផ្សារ​ចាស់​អន្លង់​វែង​ យក​បាន​មាស​ ប្លា​ទី​ន​ មួយ​ចំនួន​ធំ​ និង​បាញ់​ម្ចាស់​ ព្រមទាំង​អ្នក​ចូល​ទៅ​ជួយ​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​ ៣​នាក់​ រួច​រត់គេច​ខ្លួន​ ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​ ៣​និង​៣៥​ នាទី​ល្ងាច​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្សារ​ចាស់​អន្លង់​វែង​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​។​

​សាក្សី​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ពួក​គេ​បាន​អង្គុយ​ស៊ីផឹក​ នៅ​ជិត​នោះ​និង​បានឃើញ​ ជនសង្ស័យ​ចំនួន​ ៣​នាក់​ ដើរ​ចូល​មក​កន្លែង​លក់​មាស​ ហើយ​ក៏​បាន​ស្រាយ​ការុង​ ពណ៌​ស​ ទាញ​យក​កាំភ្លើង​ AK​ ចំនួន​ ២​ដើម​ និង​គ្រាប់បែក​ ភ្ជង់​អ្នកលក់​មាស​ ដោយ​ស្រែក​គំរាម​កុំ​ឲ្យ​ស្រែក​។​ នៅ​ពេល​នោះ​ ម្ចាស់​ទូរ​លក់​មាស​ ក៏​បាន​ស្រែក​ឲ្យ​គេ​ជួយ​ ទើប​ជនសង្ស័យ​ទាំង​ ៣​នាក់​ បាន​បាញ់​ចំនួន​ ៣​ទៅ​៤​ គ្រាប់​ ហើយ​ក៏​វាយ​កញ្ចក់​ទូរ​ ដើម្បី​យក​មាស​។​

​ពេល​នោះ​ក៏​មាន​ ការ​ប្រវាយប្រតប់​គ្នា​ រវាង​ម្ចាស់​ទូរ​មាស​ នឹង​ជនសង្ស័យ​ទាំង​ ៣​នាក់​ ហើយ​អ្នក​នៅ​ជិតខាង​ បាន​ស្ទុះ​ទៅ​ជួយ​ ក៏​ត្រូវ​ជនសង្ស័យ​ ជា​ចោរប្លន់​បាញ់​សំដៅ​ ជា​ច្រើន​គ្រាប់​បណ្តាល​ឲ្យ​ ម្ចាស់​អ្នកលក់​មាស​ និង​អ្នក​ទៅ​ជួយ​ រង​របួសធ្ងន់​ ចំនួន​ ៣​នាក់​ រួច​ជនសង្ស័យ​ជា​ចោរប្លន់​ទាំង​ ៣​នាក់​នោះ​ បាន​យក​មាស​មួយ​ចំនួន​ធំ​ ចេញ​ទៅ​ដោយ​សុវត្ថិភាព​។​

​ជន​រង​គ្រោះ​ទាំង​ ៣​នាក់​នោះ​ រួម​មាន​ទី​១.​ឈ្មោះ​ ឡាំ​ គី​ម​សៀង​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជា​អ្នកលក់​មាស​ ទី​២.​ ឈ្មោះ​ ជាង​ ភាព​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ជា​ជាង​ធ្វើ​មាស​ ទី​៣.​ឈ្មោះ​ ជាង​ ហ៊ី​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ជា​ជាងមាស​។​ ជន​រង​គ្រោះ​ទាំង​ ៣​នាក់​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ខាងលើ​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ខេត្តសៀមរាប​ ដើម្បី​ជួយ​សង្គ្រោះ​ ហើយ​មាស​ដែល​ត្រូវ​ ចោរប្លន់​យក​ទៅ​នោះ​ ចំនួន​ ៣៥​តម្លឹង​ មាស​ ប្លា​ទី​ន​៕​

 

11

Loading...

Leave a Reply

Your email address will not be published. Required fields are marked *