ក្រុម​ចោរ​៧​នាក់​ប្រដាប់​ដោយ​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​ស្ទាក់ផ្លូវ​ប្លន់​ម៉ូតូ​មិន​បាន​សម្រេច​នៅ​ខណ្ឌដូនពេញ​

​ភ្នំពេញ​ ៖​ អ្នកដំណើរ​ពេល​យប់​ ៣​នាក់​ជា​បុរស​ ស្ត្រី​មា្ច​ស់​ម៉ូតូ​ ត្រូវ​ក្រុម​ជនសង្ស័យ​ប្រដាប់​ដោយ​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​២​ដើម​ មាន​គា្ន​៧​នាក់​ ចេញពី​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​ក្បែរផ្លូវ​រថភ្លើង​ ក្នុងភូមិ​ទី​៣​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ គ្រឿង​អ​ល័​ង្ក​ការ​ និង​ទូរស័ព្ទ​ដៃ​២​គ្រឿង​ រួច​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​ជន​រង​គ្រោះ​ ឈ្មោះ​សំ​ ណា​ង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅ​ម្តុំ​សន្ធរ​ម៉ុ​ក​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​ បាត់បង់​ខ្សែ​ក​មាស​១​ខ្សែ​តម្លៃ​១​ពាន់​ដុល្លារ​ និង​ទូរស័ព្ទ​ដៃ​ម៉ាក​ អាយ​ហ្វូ​ន​១​គ្រឿង​ និង​ឈ្មោះ​តូ​ នី​តា​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​ បាត់បង់​ ទូរស័ព្ទ​ដៃ​១​គ្រឿង​ផង​ដែរ​ ។​ ឯ​ម្នាក់​ទៀត​មិន​ត្រូវ​បាន​គេ​ឱ្យ​ស្គាល់ឈ្មោះ​នោះ​ទេ​ ។​

​ជន​រង​គ្រោះ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ ខ្លួន​បើកបរ​ម៉ូតូ​ម៉ាក​ស្កុ​ក​ពី​ ពណ៌​សលាយ​ក្រហម​១​គ្រឿង​ឌុ​ប​ មិត្តភក្តិ​ស្រី​ជា​ជន​រង​គ្រោះ​ដែរ​នោះ​ទៅ​ផ្ទះ​នាង​វិញ​ នៅ​ឯ​ក្នុង​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ហើយ​ការ​ជូន​មិត្តភក្តិ​ស្រី​ទៅ​ផ្ទះ​នេះ​ ប​នា្ទ​ប់​ពី​ត្រឡប់​មក​ពី​ដើរ​លេង​ដែល​មាន​គ្នា​៧​នាក់​ (​ស្រី​៦​ និង​ប្រុស​១)​ ក្នុង​នោះ​ស្រី​៤​នាក់​ បាន​ជិះ​រថយន្ត​ម៉ា​កវី​ស្តូ​ស​ ពណ៌​ស​ និង​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ ស្កុ​ក​ពី​ ពណ៌​សលាយ​ក្រហម​ ។​

​លុះដល់​ផ្លូវ​រថភ្លើង​ចំណុច​កើតហេតុ​ខាងលើ​ ស្រប​ពេល​ម៉ូតូ​របស់​ខ្លួន​បន្ថយល្បឿន​ ដោយសារ​មាន​ដ​ង្ហុ​ក​ នោះ​ ស្រាប់តែ​លិចមុខ​ក្រុម​ជនសង្ស័យ​កាន់​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​២​ដើម​ និង​មាន​គា្ន​៧​នាក់​ចេញពី​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​ក្បែរផ្លូវ​រថភ្លើង​ មក​ធ្វើ​សកម្មភាព​ភ្ជង់​ និង​ប្លន់​យក​គ្រឿង​អ​ល័​ង្ក​ការ​ ទូរស័ព្ទ​ដៃ​២​គ្រឿង​និង​ម៉ូតូ​ហើយ​ជិះ​ចេញ​ទៅ​បាន​ប្រមាណ​៣០​ម៉ែត្រ​ ចៃដន្យ​មាន​បុរស​អ្នកដំណើរ​ម្នាក់​ ជិះ​ឆ្លងកាត់​ទីនោះ​បាន​ឈប់​ ហើយ​សួរនាំ​រួច​ជួយ​ធ្វើ​អន្តរាគមន៍​ ទើប​ក្រុម​ជន​កាន់​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​ទាំងនោះ​ ផ្តួល​ម៉ូតូ​ ចោល​វិញ​ ហើយ​រត់គេច​ខ្លួន​អស់​ ៕


2015_08_02_01_24_37_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *