ក្រុម​ជញ្ជីង​ចល័ត​ក្រសួង​សាធារណការ​ប្រើ​ធម៌​ក្តៅ​លើ​រថយន្ត​ដឹក​លើស​ចំណុះ

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រុម​ជញ្ជីង​ចល័ត​ក្រសួង​សាធារណការ​បាន​ចេញ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​ខុសច្បាប់​អនុញ្ញាតិ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​1 ត្រង់​ចំណុច​ខាងកើត​ស្ពាន​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ សកម្មភាព​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​តាំងពី​ម៉ោង​3​ទៀប​ភ្លឺ ថ្ងៃ​ទី​21 ខែមករា នេះ រហូត​ដល់​ម៉ោង​6​ព្រឹក​ថ្ងៃ​ដដែល​។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា ការ​ចុះ​ប្រតិបត្តិការ​ចាប់​រថយន្ត​ខាងលើ​នេះ គឺ​ក្រុម​ជញ្ជីង​ចល័ត​ក្រសួង​សាធារណការ​បាន​ចាប់​ឃាត់​ក្រុម​រថយន្ត​យី​ឌុ​ប​ដឹក​ខ្សាច់​ចំនួន​9​គ្រឿង​​ដែល​សុទ្ធ​សឹង​ជា​រថយន្ត​ដឹក​លើស​ទម្ងន់​។ ក្រោយមក​ពី​ចាប់​បាន​ហើយ មាន​រថយន្ត​​2​គ្រឿង​បាន​ទទួលខុស ហើយ​ព្រម​បង់​ផាកពិន័យ ទើប​មន្ត្រី​ជំនាញ​ធ្វើការ​ផាក​ពិន័យ​ហើយ​អនុញ្ញាតិ​ឱ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ដោយ​ក្នុង​1​រថយន្ត​ត្រូវ​ផាកពិន័យ​ពី​6​ទៅ​7​លាន​រៀល​។ ដោយឡែក​នៅ​សល់​7​ឡាន​ទៀត​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ​ទេ​ ៕

Loading...