ក្រុម​ជម្រើសជាតិកម្ពុជា​​ចាញ់​​​ម៉ាឡេស៊ី​ ​២​ទល់​នឹង៣

ប្រទេសមីយ៉ាន់ម៉ាៈ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup ក្រុមកម្ពុជាបានចាញ់ជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ២ ទល់ ៣ ទាំងប្រផុតប្រផើយីជា។

ការប្រកួតនៅតង់ទីមួយ កម្ពុជារកគ្រាប់បាល់បានមុនដោយវឌ្ឍនាកានៅនាទីទី៨ ប៉ុន្តែខ្សែបម្រើ Syazwan Zainon រកគ្រាប់បាល់ឲ្យម៉ាឡេស៊ីតាមស្មើនៅនាទី ៣៧ ហើយលទ្ធផលនេះបន្តដល់ចប់តង់ទីមួយ។

ចូលតង់ទី២នាទី ៥៩ វឌ្ឍនាកា ដដែលជាអ្នករកគ្រាប់បាល់គ្រាប់ទី២ឲ្យកម្ពុជា ប៉ុន្តែប្រធានក្រុម Yahyah រកបានពីរគ្រាប់ឲ្យម៉ាឡេស៊ីតាមស្មើ និងគ្រាប់ជ័យជម្នះនៅនាទី៦៩ និង៨០។

ទោះខំប្រឹងយ៉ាងណាកម្ពុជាមិនអាចរកគ្រាប់បាល់នោះទេ ហើយចប់ការប្រកួតម៉ាឡេស៊ី៣ កម្ពុជា២ ៕

1479639094_1

 

Loading...