ក្រុម​តៃ​កុងរ​ថយន្ត​អា​ជីវ​កម្ម​​ដឹកដី​ថ្ម​៥០០នាក់​​ ប្រមូល​ផ្តុំគ្នា​សំ​ណូមពរ​​លក្ខ​ខ​ណ្ឌ​៣​​ចំ​​ណុច​​​

ភ្នំពេញ៖ ក្រុម​តៃកុងបើករថយន្តដឹកដី​ថ្មប្រមាណ៥០០នាក់ បាន​ប្រមូលផ្តុំគ្នា​ទាមទារលក្ខខណ្ឌ៣ចំណុចពីមន្រ្តីគយចល័ត ​ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្បែរគល់​ស្ពាន​៧មករា ​ក្នុងភូមិ​ទឹ​ក​ថ្លា សង្កាត់ក្រាំងពង្រខណ្ខ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា២០១៥នេះ ។  បន្ទាប់ពីគយចល័ត​ចាប់រថយន្តអត់បង់ពន្ធ​បន្តបន្ទាប់ ​។

តាមសម្តីរបស់តៃតុងរថយន្តម្នាក់តំណាងអ្នកធ្វើការតវ៉ាទាំងអស់បានឲ្យដឹងថា ពួកគេ ប្រមូលផ្តុំគ្នាធ្វើការតវ៉ានេះបន្ទាប់​ពីមន្រ្តីគយចល័តបានចុះប្រមូលចាប់​ រថយន្ត​អ​ត់​បង់ពន្ធ និងរថយន្តចង្កូតស្តាំ ធ្វើឲ្យពួកគាត់ដែលជាជនរងគ្រោះពេលដែលទិញរថយន្តយកមក រកស៊ីចិញ្ចឹមជីវិតហើយខ្លះទៀតខ្ចីលុយធនា​គារយកប្លង់​ផ្ទះទៅ​ដា​​ ក់ដើម្បីយកលុយទិញ រថយន្តយកមករកស៊ីបែរជាត្រូវគយចាប់យកទៅរក្សាទុក តើពួកគាត់មានលុយអីសម្រាប់ បង់ធនាគារ ។ ទន្ទឹមនឹងការ​ជួបទុក្ខលំបាកទាំង​អ​ស់​ខាងលើនេះ ​ទើបពួកគាត់​ប្រមាណ៥០០នាក់ ​ដែលសុទ្ធសឹងជាអ្នកបើកបររថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់លក់ ​មកពីខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខ​ណ្ឌ ដង្កោ និងខណ្ឌពោធិ៍សែនជ័យផងដែរ ។  ​នាំគ្នាធ្វើការតវ៉ាទាមទារសុំលក្ខ​៣ចំណុចពីមន្រ្តីគយចល័ត ក្នុងនោះ ទី១កាត់បន្ថយពន្ធសុំត្រឹម៣០ភារយ​ ទី២សុំកុំអោ​យ​កែចង្កូតរថយន្តពីស្តាំមកឆ្វេងវិញ ព្រោះការកែចង្កតមានតម្លៃថ្លៃ និងទី៣ពួកគាត់សុំយករថយន្តមក​ធ្វើអាជីកម្មដើម្បីរកលុយមក​ បង់ធនាគារនឹងដោះស្រាយ​ជីវភា​ព​គ្រួសារប្រចាំថ្ងៃ ។

​ ចុងក្រោយក្រុមអ្នកបើកបររថយន្តដែលនាំគ្នាធ្វើការតវ៉ានេះ សូមឲ្យមន្រ្តីគយចល័តនិងមន្រ្តីពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលមេត្តាជួយសម្រួលដល់ពួកគាត់ផង ៕

 

2015_10_24_03_54_13 2015_10_24_03_54_13_1 2015_10_24_03_54_13_2 2015_10_24_03_54_13_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *