ក្រុម​រថ​យន្ត​ដឹក​ទំ​និញ​នៅ​ខេត្តកោះ​កុង​​ចោទ​គយ​ប្រ​ចាំ​នៅ​អណ្តូង​ទឹក​ជា​កុង​ត្រូល​ជជុះ​ជំ​រិត​ទា​ប្រាក់​​

ខេត្តកោះកុង ៖ សេចក្តីរាយការណ៏មួយឱ្យដឹងថា មានក្រុមរថយន្តដឹកទំនិញជាច្រើនបាននាំគ្នា​ត្អូញត្អែរ អំ​ពីបញ្ហាកុងត្រូលជជុះនៅ​តាមដង​ផ្លូវជាតិ​លេ​ខ​​៤​៨ ​។ ពិសេសចោទរិះគន់សមត្ថកិច្ចគ​យ​ប្រចាំ នៅឃុំអណ្តូងទឹកក្នុងស្រុកបុទុមសាគរតែម្តងថា ដែលជាក្រុម​ដ៏សាហាវមួយក្នុងការជំរិត​ទាប្រាក់​មិ​ន​​រើសមុខ ។

ប្រភពក្រុមរថយន្តដឹកទំនិញខាងលើ ​លើកឡើងថា រថយន្តដឹកទំនិញដែលឆ្លងកាត់តាមអណ្តូងទឹកទាំងអស់ ត្រូវតែចូល​បង់លុយជូនដល់​ក្រុមមន្ត្រី​គ​​យ​ប្រចាំនៅទីនោះ​ជាដា​ច់​ខាត ​​ក្នុងមួយឡានចំនួន៥ម៉ឺនរៀល ។ ហើយបើមានការសួរនាំសុំបញ្ជុះតំលៃនោះ គឺពួក​គេចាប់រថយន្តបញ្ជូន​ទៅកាន់​ស្នាក់ការគយស្រែអំបិលភ្លាមៗតែម្តង។

តាមប្រភពដដែល ​បញ្ជាក់ឱ្យដឹងដែរថា​ ទំនិញដែលពួកគាត់ដឹក​គឺសុទ្ធតែប្រភេទជាទំនិញក្នុងស្រុក ហេតុអ្វីបានជា​មានការចាប់​ពីសំណាក់​មន្ត្រីគ​យ ចោទថា​​ជាទំនិញដែលគ្មានព័ន្ធទៅវិញ ។ ​ទំនិញដែលពួកគាត់ដឹកនោះ ពុំបាននាំយកចូល​ពីប្រទេសថៃ​ទេ គឺសុទ្ធតែជាទំនិញដែលយក​ចេញ​ពី​ឃ្លាំងធំៗនៅក្នុងខេត្តកោះកុងតែម្តង ហើយទំនិញឃ្លាំងទាំងនោះ ក៏បានដឹកយកទៅចែកចាយពាសពេញក្នុងខេត្តកោះកុងដែរ ។ តែគេមិនដែល​ឃើ​ញ​មានការឃាត់ឬចាប់ពីសំណាក់សាខាគយខេត្តកោះកុងទាល់តែសោះ ឬថាទំនិញទាំងនេះមានពន្ធនៅក្នុងទីរួមខេត្ត​កោះកុង តែពេលចេញ​ម​ក​ដល់ផ្លូវជាតិលេខ៤៨ ក៏ខ្លាយជាទំនិញដែលគ្មានពន្ធវិញ ​។ ​មានមន្ត្រី​សាខាគយជាច្រើននាក់បាន​និយាយថា ​ទំនិញឃ្លាំងដែលគាត់ដឹកនោះ គេ​មា​នការបង់ពន្ធត្រឹមត្រូវ តែគយអណ្តូងទឹកនិងគយស្រែអំបិលថា ទំនិញនេះមិនបានបង់ពន្ធនោះទេ ឬមួយក្រុមមន្ត្រីគយសា​ខាទទួលលាភ​សក្ការះ​ពី​ឃ្លាំង​ទំនិញទាំងនោះហើយ ​ក៏ចេះតែនិយាយអោយរួចពីមាត់ ។

ជាក់ស្តែងកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៥លោកចាន់ថា ដែលជាមេគយប្រចាំនៅអណ្តូងទឹក​នោះ បានចាប់រថយន្តមួយគ្រឿងដែល​ដឹកទំនិញ​ពី​​ខេត្តកោះកុង យកទៅខេត្តកំពតដោយម្ចាស់រថយន្តបានបង់លុយចំនួន៥ម៉ឺនរៀលរាល់ជើង ។ តែម្តងនេះដោយសារទំនិញតិចតួច ​បានសុំប​ញ្ជុះ​តំលៃ​បង់ត្រឹម៣ម៉ឺនរៀល ស្រាប់តែគយប្រចាំនៅឃុំអណ្តូងទឹក ចាប់រថយន្តបញ្ជូនទៅកាន់ស្នាក់ការគយ ស្រុកស្រែអំបិលតែម្តង ។ ក្រុមរថយន្ត​ឈ្នួ​លទាំងនោះ​មានការងឿងឆ្ងល់​ថា តើការដាក់កុងត្រូលនៅស្រុកអណ្តូងទឹកនេះ គឺដើម្បីត្រួតពិនិត្យទំនិញគេចពន្ធ ឬដើម្បីចាំជំរិតទាលុយពីឡាន​ដឹ​ក​​ទំនិញ ​។

ទាក់ទិនទៅនិងការរិះគន់ខាងលើនេះ លោកនេត្រ ចន្ថា បានប្រាប់បណ្តាញសាពត៌មាន​តាមទូរស័ព្ទយ៉ាងខ្លីថា បើមិនមានបទល្មើសក៏គេមិនអោយ​លុយគយដែរ ហើយក៏បិទទូរស័ព្ទទៅ ។ ដោយឡែក​លោកប៉ាង វណ្ណថន អតីតប្រធានសាខាគយនិងរដ្ឋាក៏ខេត្តកោះកុង ធ្លាប់បាន​ប្រាប់​បណ្តា​ញ​សា​រ​ពត៌មាន​ថា គយប្រចាំនៅអណ្តូងទឹកសំរាប់ឃ្លាំមើលទំនិញគេចពន្ធ ដែលចេញពីច្រកថ្មសនិងកោះស្តេចតែប៉ុណ្ណោះ ។ ហើយការយក​លុយ​នេះ​គឺ​លោក​មិនបានដឹង​នោះទេ បើអ្នកណាហ៊ានយកអ្នកនោះជាអ្នកទទួលខុសត្រូវដោយខ្លួនឯង ៕

2015_09_20_08_23_27 2015_09_20_08_23_27_1 2015_09_20_08_23_27_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *