ក្រុម​អិស្លាម​បង្កើត​រដ្ឋ​ជាង​១​ពាន់​នាក់​ទម្លាក់អាវុធ​ចុះចាញ់​រដ្ឋាភិបាល​ស៊ី​រី​

ដោយ​ភ័យខ្លាច​ពី​ការវាយប្រហារ​របស់​ក​ម្លាំ​ង​ទាហាន​អាកាស​រុស្ស៊ី រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ កម្លាំង​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​ជាច្រើន​បាន​ទម្លាក់​កាំភ្លើង​ចុះចូល​ ជាមួយ​កម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី និង​ជាង​៣​ពាន់​នាក់​បាន​រត់​ចេញពី​ប្រទេស​ស៊ី​រី ភាគច្រើន​ជា​ទាហាន​បរទេស​ដែល​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​អិស្លាម​បង្កើត​ រដ្ឋ​។​

​កាលពី​ថ្ងៃទី​៦ ខែតុលា សារព័ត៌មាន​សា​ណា​របស់​ស៊ី​រី​បាន​ផ្សាយ​ថា មាន​ក្រុម​អិស្លាម​បង្កើត​រដ្ឋ​ជាង​១​ពាន់​នាក់​ចុះចូល​ជាមួយ​ទាហាន​ រដ្ឋាភិបាល​ដោយ​ខ្លាច​ការវាយប្រហារ​ពី​ប្រទេស​រុស្ស៊ី​។​ការចុះ​ចូល​នោះ​ ក្រោយ​ពេលដែល​ប្រធានាធិបតី​ស៊ី​រី បា​សា អាល​អាសាដ ប្រកាសថា នឹង​លើក​លេង​ទោស​ដល់​អ្នកណា​ដែល​បាន​ចុះចូល​ជាមួយ​កម្លាំង​ទាហាន​ស៊ី​រី​។​

​ កន្លងមក​ថ្មីៗ​នេះ យន្តហោះ​ទ​មា្ល​ក់​គ្រាប់ Su-34 របស់​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​បំផ្លាញ​ទីបញ្ជាការ​របស់​កម្លាំង​ក្រុម​ អិស្លាម​បង្កើត​រដ្ឋ​នៅ Dayr hafir និង​Al –Bab ស្ថិតនៅក្នុង​ខេត្ត​Aleppo ប្រទេស​ស៊ី​រី​។ យន្តហោះ​រុស្ស៊ី​បាន​បាញ់​ចំ​គោលដៅ​កន្លែង​លាក់ខ្លួន​របស់​ក្រុម​អិស្លាម​ បង្កើត​រដ្ឋ​។​

​នៅពេលនេះ​កម្លាំង​ទាហាន​អាកាស​រុស្ស៊ី បាន​ប្រើប្រាស់​ប្រព័ន្ធ​រ៉ា​ដា​ពី​ដែន​អាវ​កាស​សម្រាប់​កំណត់​ទីតាំង​របស់​ ក្រុម​អិស្លាម​បង្កើត​រដ្ឋ​ក្នុងការ​វាយប្រហារ​ឲ្យ​ចំ​គោលដៅ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ផ្សាយ​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​វាយប្រហារ​ទៅលើ​ទីតាំង​សំខាន់ៗ​របស់​ក្រុម​ អិស្លាម​បង្កើត​រដ្ឋ​ជាង​១០​កន្លែង​នៅក្នុង​ប្រទេស​ស៊ី​រី​៕

2015_10_07_01_22_12

Loading...

Leave a Reply

Your email address will not be published. Required fields are marked *