ក្រុម​អ្នករុករក​ចាប់​បាន​សញ្ញា​ប្រអប់​ខ្មៅ​យន្ដហោះ​AirAsia

​ប្រអប់​​ខ្មៅ​យន្ដហោះ​បាន​ផ្ទុក​​ទិន្នន័យ​ ហោះ​ហើរ​ទាំង​អស់​ហើយ​មាន​តែ​​ប្រអប់​ ខ្មៅ​ប៉ុណ្ណោះ​​ដែល​អាច​ប​ញ្ជាក់​បាន​​ពី​មូល​ ហេតុ​ប​ណ្ដាល​ឱ្យ​​យន្ដហោះ​ធ្លា​ក់​ ហើយ​ ប្រអប់​ខ្មៅ​​នោះ​អា​ច​រក្សា​ទិ​ន្នន័យ​បា​ន​រយៈ​ ពេល​​តែ​មួយ​ខែ​ប៉ុ​ណ្ណោះ​ក្រោយ​ជួប​​គ្រោះ​ ថ្នាក់​​លើស​ពី​មួយ​​ខែ​ឯកសា​រ​ទាំង​អស់​ ត្រូវ​ខូច​មិន​អាច​សន្និដ្ឋាន​បាន​។​ នៅ​ពេល​ នេះ​ ក្រុម​អ្នករុករក​ចាប់​បាន​សញ្ញា​ប្រអប់​ ខ្មៅ​យន្ដហោះ​AirAsia​។​ មន្ដ្រី​ឥណ្ឌូ​នេ​ស៊ី​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​ ២០១៤​ថា​ ការ​រក​ឃើញ​ប្រអប់​ខ្មៅ​គឺ​ អាច​ឈ្វេងយល់​ពី​ហេតុផល​ដែល​ធ្វើ​ឱ្យ​ យន្ដហោះ​AirAsia​នេះ​ ជួប​គ្រោះអាក្រក់​ ធ្លាក់​លិចទៅ​ក្នុង​បាតសមុទ្រ​ដូច្នេះ​ ។​

​សញ្ញា​Ping​នៃ​ប្រអប់​ខ្មៅ​យន្ដហោះ​ AirAsia​ ទើបតែ​ត្រូវ​ក្រុម​អ្នករុករក​ ចាប់​បាន​នៅ​ថ្ងៃ​សុក្រ​ ទី​៩​ ខែមករា​ ឆ្នាំ​ ២០១៥​ ។​ មន្ដ្រីជាន់ខ្ពស់​ទទួល​បន្ទុក​ប្រ​តិ​ ប​ត្ដិ​ការ​រុករក​ និង​ជួយ​សង្គ្រោះ​របស់​ ឥណ្ឌូ​នេ​ស៊ី​បានឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា​សញ្ញា​ របស់​ប្រអប់​ខ្មៅ​យន្ដហោះ​នោះ​ត្រូវ​គេ​ ចាប់​បាន​នៅ​បាតសមុទ្រ​ម្ដុំ​កន្លែង​ដែល​ គេ​រក​ឃើញ​កន្ទុយ​យន្ដហោះ​។​

​គួរ​រំលឹក​ថា​ កន្ទុយ​យន្ដហោះ​ដែល​ ជា​កន្លែង​ផ្ទុក​ប្រអប់​ខ្មៅ​ត្រូវ​បាន​គេ​រក​ ឃើញ​កាលពី​ថ្ងៃ​ពុធ​ ទី​៧​ ខែមករា​ នៅ​ បាតសមុទ្រ​ដែល​មាន​ជម្រៅ​ដល់​ទៅ​ ៣០​ម៉ែត្រ​ឯណោះ​។​ តាំងពី​ថ្ងៃ​ពុធ​នោះ​ មក​ក្រុម​អ្នករុករក​ និង​ក្រុម​ជួយ​សង្គ្រោះ​ បាន​ផ្ដោត​ការ​យកចិត្ដទុកដាក់​ទៅ​លើ​ កន្ទុយ​យន្ដហោះ​ដែល​រក​ឃើញ​នោះ​ ដោយ​សង្ឃឹមថា​ ប្រអប់​ខ្មៅ​អាច​ស្ថិត​ នៅ​ក្នុង​កន្ទុយ​យន្ដហោះ​នៅឡើយ​។​ ក៏​ ប៉ុន្ដែ​នៅ​ក្នុង​កន្ទុយ​យន្ដហោះ​នោះ​គេ​ ចាប់​មិន​បាន​សញ្ញា​របស់​ប្រអប់​ខ្មៅ​ ឡើយ​។​ ចាប់​សញ្ញា​មិន​បាន​ដូច្នេះ​បង្កើត​ ជា​សេណា​រី​យ៉ូ​ថ្មី​មួយទៀត​ថា​ ប្រអប់​ខ្មៅ​ ប្រហែលជា​អាច​របូត​ពី​កន្ទុយ​យន្ដហោះ​ ជ្រុះ​ទៅ​កន្លែង​ណាមួយ​ពេល​យន្ដហោះ​ ធ្លាក់​បែកបាក់​ ។​

​សូម​ជម្រាប​ថា​ ថ្ងៃ​ទី​៩​ ខែមករា​ ត្រូវ​ ជា​ថ្ងៃ​ទី​១២​ហើយ​ បន្ទាប់​ពី​យន្ដហោះ​ ធ្លាក់​លិចទៅ​ក្នុង​សមុទ្រ​។​ ជា​ទូទៅ​ ប្រអប់​ ខ្មៅ​អាច​បញ្ជូន​សញ្ញា​Ping​បាន​រហូត​ ដល់​ទៅ​៣០​ថ្ងៃ​ បន្ទាប់​ពី​យន្ដហោះ​ធ្លាក់​ ។​ ការ​វិវត្ដន៍​ថ្មី​នេះ​បាន​ធ្វើ​ឱ្យ​គេ​មាន​សង្ឃឹម​ ជា​ថ្មី​ថា​ នឹង​អាច​ស្វែង​យល់​ពី​ហេតុផល​ ពិតប្រាកដ​ដែល​ធ្វើ​ឱ្យ​យន្ដហោះ​ AirAsia​ ជួប​គ្រោះអាក្រក់​ដូច្នេះ​ ។​

​សេចក្ដីរាយការណ៍​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា​ បំណែក​យន្ដហោះ​មួយ​ចំនួន​ដូច​ ជា​កៅអី​ និង​បង្អួច​ ព្រមទាំង​សាកសព​ យ៉ាង​ហោច​ណាស់​៤៦​ត្រូវ​បាន​គេ​ស្រង់​ ចេញពី​ទឹក​។​ ប៉ុន្ដែ​ប្រតិបត្ដិការ​រុករក​ និង​ សង្គ្រោះ​បាន​និង​កំពុង​ប្រព្រឹត្ដ​ធ្វើ​ទៅ​ ដោយ​លំបាក​ជាទី​បំផុត​ ដោយសារ​តែ​ អាកាសធាតុ​អាក្រក់​មាន​ទាំង​រលក​ធំៗ​ ពិបាក​ក្នុង​ការ​ស្វែងរក​សាកសព​ ៕

article-e6dcc5aa-46e1-480f-8037-226db253a189-6VTFWsu1bHSK2-643_634x421

Loading...

Leave a Reply

Your email address will not be published. Required fields are marked *