ក្រុម​ IS​ បញ្ជាក់​ថា​ ពួក​គេ​ចាប់​បាន​ចារកម្ម​អ៊ី​ស្រា​អែ​ល​នៅ​ក្នុង​ទឹកដី​ស៊ី​រី​

​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​បាន​អះអាង​ថា​ ពួក​គេ​ចាប់ខ្លួន​បាន​ចារកម្ម​អ៊ី​ស្រា​អែ​ល​ម្នាក់​ដែល​បន្លំ​ខ្លួន​ជា​សកម្មប្រយុទ្ធ​បរទេស​ដើម្បី​ធ្វើ​ចារកម្ម​ឲ្យ​ក្រុម​ស៊ើបការណ៍​សម្ងាត់​ Mossad​ របស់​អ៊ី​ស្រា​អែ​ល​ ។​ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​ច្រានចោល​ ហើយ​ក្រុម​គ្រួសារ​របស់​បុរស​នោះ​ក៏​បាន​ថ្លែង​ដែរ​ថា​ កូន​របស់​ពួក​គាត់​ត្រូវ​គេ​ចាប់ជំរិតគម្រាម​ទារប្រាក់​​ប៉ុណ្ណោះ​ ។​

​ក្នុង​បទ​សម្ភាសន៍​មួយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​ទស្សនាវដ្តី​ Dabiq​ តាម​ប្រព័ន្ធ​អ័ន​ឡាញ​របស់​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​បញ្ជាក់​ថា​ បុរស​ឈ្មោះ​ Muhammad​ Musallam​ អាយុ​១៩​ឆ្នាំ​ បាន​និយាយ​ថា​ រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ដើម្បី​រាយការណ៍​ទៅ​ឲ្យ​អ៊ី​ស្រា​អែ​ល​អំពី​ទីតាំង​ឃ្លាំង​អាវុធ​ បន្ទាយ​ និង​ការ​ជ្រើសរើស​មនុស្ស​ពី​ប៉ា​ឡេ​ស្ទី​ន​របស់​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​។​

​បន្ទាប់​ពី​សកម្មភាព​របស់​ខ្លួន​ធ្វើ​ឲ្យ​មេបញ្ជាការ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​សង្ស័យ​ ទើបត្រូវ​ចាប់ខ្លួន​ ។​ Musallam​ និយាយ​ថា​ រូបគេ​បាន​ទូរស័ព្ទ​ទៅ​កាន់​ឪពុក​នៅ​តំបន់​ហ្សេ​រុយ​សា​ឡឹម​ភាគ​ខាងកើត​ ទើប​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​បែប​នេះ​តែ​ម្តង​។​

Musallam​ បាន​និយាយ​បន្ត​ទៀត​ថា​ «​ខ្ញុំ​សូម​និយាយ​ទៅ​កាន់​អ្នក​រាល់គ្នា​ថា​កុំ​ចង់ទៅ​ធ្វើ​ចារកម្ម​នៅ​លើ​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ឲ្យ​សោះ​ ។​ កុំ​គិត​ថា​ លោក​អ្នកជា​មនុស្ស​ឆ្លាត​ ហើយ​អាច​បិទ​បាំង​ពី​ភ្នែក​ក្រុម​ IS​ នោះ​ឡើយ​ ។​ សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​មួយ​នេះ​ ។​ កុំ​បោះបង់​ផ្លូវត្រូវ​ឲ្យ​សោះ​»​។​

​ឪពុក​របស់​ Musallam​ បាន​បដិសេធ​ថា​ កូន​របស់​លោក​ជា​មនុស្ស​ចារកម្ម​របស់​អ៊ី​ស្រា​អែ​ល​ ដោយ​អះអាង​ថា​ កូន​របស់​លោក​បាន​បាត់​ខ្លួន​នៅ​អំឡុង​ពេល​ដើរទេស​ចរណ៍​ទៅ​កាន់​ប្រទេស​ទួ​រ​គី​ ។​ Muhammad​ នៅ​ពេល​ក្រោយមក​បាន​ទូរស័ព្ទ​ប្រាប់​អ្នក​ផ្ទះ​ថា​ រូបគេ​ត្រូវ​បាន​ចាប់ជំរិត​ នៅ​ជិត​ព្រំដែន​ស៊ី​រី​ ខណៈ​ដែល​ខ្លួន​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​ ។​ ប្រភព​បន្ត​ថា​ កូន​របស់​លោក​បាន​និយាយ​ថា​ ត្រូវការ​លុយ​ពី​២០០​ទៅ​៣០០​ដុល្លារ​ ឲ្យ​ទៅ​ក្រុម​ចាប់ជំរិត​ ទើប​គេ​ដោះ​លែង​ ។​ ប៉ុន្តែ​នៅ​បន្ទាប់​មក​ទៀត​ មាន​បុរស​ម្នាក់​ទូរស័ព្ទ​មក​គាត់​(​ឪពុក​ Musallam)​ថា​ កូន​របស់​លោក​បាន​រត់គេច​ចេញពី​អ្នក​ដែល​ចាប់ជំរិត​នោះ​ហើយ​ ហើយ​ត្រូវ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ចាប់​បាន​វិញ​។​

​មន្ត្រី​សន្តិសុខ​អ៊ី​ស្រា​អែ​ល​បាន​ថ្លែង​ថា​ Musallam​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទួ​រ​គី​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៤​ ក្នុង​បំណង​ចូលរួម​ជាមួយ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ គេ​ទៅ​ដោយ​គំនិត​របស់​គេ​ចង់​ខ្លួនឯង​ ដោយ​គ្មាន​ការ​ឯកភាព​ពី​ក្រុម​គ្រួសារ​ ។​ ប្រភព​នេះ​បាន​បដិសេធ​ថា​ Musallam​ មិនមែន​ជា​ចារកម្ម​របស់​អ៊ី​ស្រា​អែ​ល​នោះ​ឡើយ​ ៕​ យ៉ា​ត​ សុមេធ​

eew
eww
ew4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *