ក្រុម​IS​ គំរាម​សម្លាប់​មួយ​គ្រួសារ​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​

​ប្រភព​ព័ត៌មាន​ Channel​ NewsAsia​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ ក្រុម​ប៉ូលិស​ស៊ើបការណ៍​សហព័ន្ធ​ (FBI)​បាន​និង​កំពុង​ដុតដៃដុតជើង​ស្វែងរក​ប្រភព​ដែល​ចេញ​គំរាម​សម្លាប់​មួយ​គ្រួសារ​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បន្ទាប់​ពី​មានការ​វាយប្រហារ​ចូល​ទៅ​ក្នុង​គណនេយ្យ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​របស់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អា​មេ​រិ​ក​ Newsweeks​នោះ​។​

​អ្នកនាំពាក្យ​សេត​វិមាន​ លោក​ Josh​ Earnest​ បាន​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ «​នេះ​ជា​ការ​បំពាន​ដែល​មាន​ទំហំ​ធំធេង​ ហើយ​ក្រុម​អេ​ហ្វ​.​ប៊ី​.​អាយ​.​បាន​និង​កំពុង​ស៊ើបអង្កេត​ទៅ​លើ​ករណី​មួយ​នេះ​»​ ។​ លោក​ Earnest​ មិន​បាន​លាតត្រដាង​ព័ត៌មាន​លម្អិត​ឲ្យ​បាន​ច្បាស់​ជាង​នេះ​ទៀត​ឡើយ​។​ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អា​មេ​រិ​ក​ Newsweek​បាន​ប្រកាស​ថា​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Twitter​ របស់​ខ្លួន​រង​ការ​វាយប្រហារ​ពី​ក្រុម​ហែក​ឃើ​អស់​រយៈពេល​១៤​នាទី​ ទម្រាំ​កែសម្រួល​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។​

​អំឡុង​ពេល​នៃ​ការ​វាយប្រហារ​ពី​ពួក​ហែក​ឃើ​នោះ​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Twitter​ របស់​បណ្តាញ​ព័ត៌មាន​អា​មេ​រិ​ក​ Newsweek​ មួយ​នេះ​មាន​បង្ហាញ​រូបភាព​មនុស្ស​ម្នាក់​ដោយ​បិត​មុខ​ និង​គ្រប​ក្បាល​ជិត​ និង​សរសេរ​អក្សរ​ថា​ «Cyber​ Caliphate»​ មាន​ន័យ​ថា​ ជា​អ្នក​វាយប្រហារ​ពី​ក្រុម​កាលី​ផេ​ត​ ។​ ព្រម​ជាមួយ​គ្នា​នេះ​គឺ​នៅ​មាន​សរសេរ​ក្នុង​សារ​មួយទៀត​ថា​ «Je​ Suis​ IS»​ មាន​ន័យ​ថា​ ប្រឆាំង​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​ IS​ (Islamic​ State)​ ដែល​ជា​ការ​ឆ្លើយ​តប​ចំពោះ​ពាក្យ​ថា​ Je​ Suis​ Charlie​ ដែល​កើត​មាន​ឡើង​ក្រោយ​ការ​វាយប្រហារ​សម្លាប់​រង្គាល​ទៅ​លើ​ទស្សនាវដ្តី​រូប​ត្លុក​ក្នុង​ប្រទេស​បារាំង​ដែល​ចេញផ្សាយ​ប្រចាំ​ស​ប្តា​ហ៍​ឈ្មោះ​ Charlie​ Hebdo​ នោះ​។​

​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Tweeter​ ដែល​រង​ការ​វាយប្រហារ​ខាងលើ​ត្រូវ​បាន​លុប​ចោល​ហើយ​ ប៉ុន្តែ​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដទៃ​ផ្សេង​ទៀត​នៅ​តែ​ផ្សព្វផ្សាយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​អ្នក​វាយប្រហារ​នោះ​បាន​គំរាមកំហែង​ប្រឆាំង​ទៅ​លើ​លោក​ ស្រី​ First​ Lady​ Michelle​ Obama​ និង​សារ​លើកទឹកចិត្ត​ដល់​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ «Cyber​ Jihad»​។​

​សារ​មួយ​ដែល​ក្រុម​នេះ​ផ្ញើ​ទៅ​កាន់​លោកស្រី​ Michelle​ Obama​ បាន​បញ្ជាក់​ថា​ ក្រុម​ឧទ្ទាម​«​កំពុង​តែ​សំឡឹង​មើល​មក​រក​អ្នក​,​ សំឡឹង​មើល​មករ​កកូនៗ​ និង​ប្តី​របស់​អ្នក​»​ ។​ រីឯ​សារ​មួយ​ផ្សេង​ទៀត​ សរសេរ​ថា​ «​ខណៈ​អា​មេ​រិ​ក​ និង​ប្រព័ន្ធ​ផ្កាយ​រណប​របស់​ខ្លួន​ជាប់រវល់​វាយប្រហារ​មក​លើ​បងប្អូន​របស់​យើង​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ អ៊ី​រ៉ា​ក់​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ យើង​នឹង​លប​វាយប្រហារ​ចូល​ទៅ​កាន់​ប្រព័ន្ធ​សន្តិសុខ​ជាតិ​របស់​អ្នកឯង​ពី​ខាងក្នុង​វិញ​»​ ៕​ យ៉ា​ត​ សុមេធ​

Barack_Obama_family_portrait_2011
1b0ifyeo

Loading...

Leave a Reply

Your email address will not be published. Required fields are marked *