ក្រុម​IS​ ផ្សព្វផ្សាយ​វី​ដេ​អូ​ដុត​ចំណាប់ខ្មាំង​ហ្ស៊​ក​ដង់​ទាំង​រស់​

​កាលពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​IS​ បាន​ផ្សព្វផ្សាយ​ខ្សែ​វី​ដេ​អូ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចំណាប់ខ្មាំង​ជនជាតិ​ហ្ស៊​ក​ដង់​ដែល​ជា​អាកាសយានិក​ហើយ​ចាប់ខ្លួន​បាន​បន្ទាប់​ពី​ធ្លាក់​យន្តហោះ​នោះ​ត្រូវ​ក្រុម​នេះ​ដុត​ទាំង​រស់​ ទាំង​នៅ​ក្នុង​ទ្រុង​ ។​ ទ​ង្វើ​របស់​ក្រុម​ IS​ នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​រន្ធត់​ចិត្តជា​ខ្លាំង​ ជា​ពិសេស​គឺ​ប្រទេស​ហ្ស៊​ក​ដង់​តែ​ម្តង​ ដោយ​បាន​ប្រកាស​ថា​ នឹង​ឆ្លើយ​តប​យ៉ាង​កក្រើក​ផែនដី​ចំពោះ​ក្រុម​នេះ​។​

​មន្ត្រី​ហ្ស៊​ក​ដង់​បាន​ថ្លែង​ថា​ ហ្ស៊​ក​ដង់​នឹង​ប្រហារជីវិត​ពួក​ឧទ្ទាម​ជា​ក្រុម​ភេរវ​ករ​ច្រើន​នាក់​ដើម្បី​ជា​ការ​សងសឹក​ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​អ្នកទោស​ជនជាតិ​អ៊ី​រ៉ា​ក់​ដែល​ទីក្រុង​ Amman​ មាន​គម្រោង​ដោះ​លែង​ដើម្បី​ដោះ​ដូរ​ជាមួយ​ចំណាប់ខ្មាំង​អាកាសយានិក​នោះ​ផង​ដែរ​។​

​គេ​នៅ​មិន​ទាន់​អាច​បង្ហាញ​ឲ្យ​ឃើញ​ភ្លាមៗ​បាន​ទេ​ អំពី​ខ្សែ​វី​ដេ​អូ​ដែល​បុរស​ម្នាក់​ស្រ​ដៀង​អាកាសយានិក​ Mouath​ al-Kasaesbeh​ ឈរ​នៅ​ក្នុង​ទ្រុង​ព័ណ៌​ខ្មៅ​មួយ​ នៅ​មុន​ពេល​ត្រូវ​ដុត​ទាំង​រស់​នោះ​ឡើយ​។​ ការ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មន្ត្រី​ហ្ស៊​ក​ដង់នោះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ហេតុការណ៍​ពិតជា​មាន​ប្រាកដ​មែនហើយ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្ស៊​ក​ដង់​បាន​បញ្ជាក់​ថា​ ហ្ស៊​ក​ដង​ដែល​ជា​អ្នក​វាយប្រហារ​ពីលើ​ដែនអាកាស​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ក្នុង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ប្រឆាំង​ទៅ​លើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​នោះ​ អាច​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ភេរវ​ករ​ទាំងនេះ​។​

​អ្នកនាំពាក្យ​កម្លាំងយោធា​ហ្ស៊​ក​ដង់​ លោក​ Mamdouh​ al​ Ameri​ បាន​ថ្លែង​ថា​ «​ការ​សង​សង​នឹង​ធ្វើ​ឡើង​ទ្រង់ទ្រាយ​ធំ​ ឲ្យ​ដូច​ទំហំ​ទុក្ខ​ដែល​ក្រុម​នេះ​ធ្វើ​មក​លើ​ហ្ស៊​ក​ដង់​»​ ។​ លោក​បាន​ថ្លែង​បែប​នេះ​នៅ​តាម​កញ្ចក់​ ទូរទស្សន៍​ដែល​បញ្ជាក់​ពី​ការ​ស្លាប់​របស់​អាកាសយានិក​ ក្រោយ​ការ​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​ពួក​ភេរវ​ករ​អិ​ស្លា​ម​បង្កើត​រដ្ឋ​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៤​។​

​ជោគវាសនា​របស់​ Kasaesbeh​ ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​កុលសម្ព័ន្ធ​ធំ​មួយ​ដ៏​អង់អាច​ក្លាហាន​របស់​រាជាណាចក្រ​ Hashemite​ នោះ​បាន​អង្រួន​ការ​ឈឺចាប់​ក្នុង​បេះដូង​ពលរដ្ឋ​ហ្ស៊​ក​ដង់​រាប់​ស​ប្តា​ហ៍​មក​ហើយ​ ។​ ពលរដ្ឋ​ហ្ស៊​ក​ដង់​ខ្លះ​បាន​រិះគន់​ព្រះមហាក្សត្រ​ ព្រះបាទ​ Abdullah​ ថា​ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​មាន​ភាព​ស្មុគស្មាញ​ក្នុង​សមរភូមិ​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ ហើយ​ថា​ ពួក​ភេ​វករ​នឹង​បំផ្លិចបំផ្លាញ​មក​លើ​ហ្ស៊​ក​ដង់​វិញ​៕​យ៉ា​ត​ សុមេធ​

moath-al-kasasba
2ptrlfa
Mideast Islaic State
jordanian-pilot
Story

Loading...

Leave a Reply

Your email address will not be published. Required fields are marked *