ក្រុមISIS បង្រៀនក្រុមរបស់ពួកខ្លួនឲ្យស៊ីសាច់មនុស្ស

ព័ត៌មានដែលគេទើបតែទទួលបាន បានឲ្យដឹងថា ក្រុមភេរវកម្មរដ្ឋអិស្លាម ISIS បានបង្ក្រៀនក្រុមសកម្មប្រយុទ្ធរបស់ពួកគេឲ្យស៊ីសាច់មនុស្ស ឬស៊ីសាច់អ្នកដែលមិនមែនជាមូល្លីម ។

ទីភ្នាក់ងារព័ត៌មាន ដេលីម៉ែល បានផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា សៀវភៅកំណត់ហេតុមួយក្បាល ដែលក្រុមភេរវកម្មកំពុងបង្ហាតបង្រៀននៅក្នុងសាលារៀន ហើយត្រូវបានរកឃើញដោយក្រុមប្រឆាំងភេរវកម្មចក្រភពអង់គ្លេស ដោយបានបង្ហាញព័ត៌មានដ៏រន្ធត់នេះចំពោះគោលជំហរថ្មីរបស់ក្រុមជីហាដនិយម ។

មេកន្ទ្រាញភេរវកម្មរដ្ឋអិស្លាម ISIS មិនបានបញ្ជាក់ទៅក្រុមសកម្មប្រយុទ្ធរបស់ខ្លួនថា តើផ្នែកណាមួយនៃរាងកាយ​មនុស្សត្រូវបានពួកគេបរិភោគ ឬយកទៅចំអិនដោយវិធីណាឡើយ ។

កំណត់ហេតុដ៏ភ្ញាក់ផ្អើលនេះត្រូវបានរកឃើញដោយក្រុមមូលនិធិ Quilliam Foundation និងលោកនាយករដ្ឋប្រតិបត្តិ Haras Rafiq ដែលបានរកឃើញអំពីការស៊ីសាច់មនុស្សនេះនៅក្នុងកម្មវិធីសិក្សារបស់ក្រុមភេរវកម្មរដ្ឋអិស្លាម ។

លោក Haras Rafiq បានលើកឡើងថា ប្រសិនបើពុំមានអាហារផ្គត់ផ្គង់គ្រប់គ្រាន់អំឡុងពេលដែលពួកគេ(ក្រុមភេរវក)ចូលពិធីជីហាដ (jihad)នោះទេ ក្រុមភេរវកគឺត្រូវបានលើកទឹកចិត្តសម្លាប់អ្នកដែលមិនមែនជាមូស្លីម ឬជាជនមូស្លីមដែរ ប៉ុន្តែមិនបានអនុវត្តតាមដំបូលមែនរបស់មូស្លីមនោះដើម្បីធ្វើម្ហូបអាហារ ។

ក្នុងនាមជាអ្នកអនុវត្តតាមលំអានសាសនាមូស្លីមមួយរូប​លោក Rafiq បាននិយាយថា អ្វីដែលបានរកឃើញនេះ គឺជាការរន្ធត់ពេកក្រៃ ដែលមិនគួរណា ក្រុមនេះបង្ក្រៀននៅក្នុងថ្នាក់រៀនឲ្យសកម្មប្រយុទ្ធស៊ីសាច់មនុស្សដូច្នេះសោះ ៕

Loading...