ក្រុ​ម​ម​ន្ត្រី​​ថា​ ជំនួញ​​ឈើ​​ប្រ​ណីត​ នៅ​​ខេត្ត​​ត្បូង​ឃ្មុំ​​ ត្រូវ​បាន​​គេ​​រៀប​ចំ​​ជា​​ប្រព័ន្ធ​

ខេ​ត្ត​​ត្បូងឃ្មុំ៖ ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា ជំនួញ​ឈើ​ប្រណីត​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ នាពេលនេះ ត្រូវបាន​គេ​រៀបចំ​ជា​ប្រព័ន្ធ ដែលមាន​ភរិយា របស់លោក​អធិការ​ស្រុក​មេមត់ ជា​អ្នក​ប្រើ​ឈ្មោះ​ចេញមុខ កាង​ការពារ ។

យោ​ង​តាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា ឈើ​ប្រណីត​គ្រប់​ប្រភេទ រួមទាំង​ឈើ​លេខ១ផង ត្រូវ​ឈ្មួញ​ម្នាក់​មានឈ្មោះ គេ​ហៅ សាមញ្ញ ចែ​ណា​ក់​ៗ ដែល​គេ​ស្គាល់​ថា ជា​ភរិយា​របស់លោក ប៉េង អេង​ហាក់ អធិការ​ស្រុក​ត្បូងឃ្មុំ ប្រមូល​ទិញ​ឈើ​ពី​ក្នុង​ខេត្ត និង ខេត្តក្បែរៗនោះ ដូ​ច​ជា​​ខេត្តស្ទឹងត្រែង មណ្ឌលគិរី យកមក​ស្ដុ​ប​ទុក​នៅក្នុង​ឃ្លាំង មុន នឹង ដឹកជញ្ជូន​តាម​ច្រក​ច័ន្ទ​មូល ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម ដោយ​រ​លូ​​ន​​នោះ ។ ដែល​ការណ៍​នេះ ត្រូវបាន​គេ​ឲ្យ​ដឹងថា មានការ​សម្របសម្រួល​ជា​លក្ខណៈ​ប្រព័ន្ធ រវាង​ឈ្មួញ​រូបនោះ និង ក្រុមមន្ត្រី​សមត្ថកិច្ច​ជំ​នា​ញ​​ជា​ពិ​សេស ជំនាញ​ព្រៃឈើ ។

លោ​ក ​ឯម សុគន្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ មិនទាន់​អាច​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ នា​រសៀល​ថ្ងៃទី ១៩ មករា នេះ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *