ក្រូ​អាត​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំ​ទី​២

​ប្រធានាធិបតី​ក្រូ​អាត​ លោក​ Lvo​ Josipovic​ នឹង​ត្រូវ​បោះ​ឆ្នោត​ជុំ​ទី​ពីរ​ ដែល​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ ដើម្បី​បន្ដ​តំណែង​ប្រ​ធានា​ ធិ​បតី​ក្នុង​អាណត្ដិ​ទី​២​រយៈពេល​៥​ឆ្នាំ​ខាង​ មុខ​ទៀត​ ។​ ប៉ុន្ដែ​ការ​បោះ​ឆ្នោត​ជុំ​ទី​ពីរ​ ក៏​ ជួប​ផល​លំបាក​មួយ​ផង​ដែរ​ក្នុង​ការ​ការ​ ពារ​តំណែង​ប្រធានាធិបតី​ ដោយសារ​តែ​ ការ​គាំទ្រ​រូប​លោក​ធ្លាក់​ចុះ​ជា​បន្ដបន្ទាប់​។​

​សន្លឹក​ឆ្នោត​ប្រមាណ​៩៨​ភាគរយ​ បាន​រាប់​រួច​បង្ហាញ​ឱ្យ​ឃើញ​ថា​ គណបក្ស​ សង្គម​ប្រជាធិបតេយ្យ​របស់​ប្រ​ធានា​ធិ​ បតី​ Lvo​ Josipovic​ ទទួល​បានការ​គាំទ្រ​ មាន​សំឡេង​៣៨,៥​ភាគរយ​ ចំណែក​គូ​ ប្រជែង​មក​ពី​គណបក្ស​សហគមន៍​ប្រជា​ ធិ​ប​តេ​យ្យ​ ប្រដេញ​ប្រកៀក​ប្រកិត​មាន​ សំឡេង​គាំទ្រ​៣៧​ភាគរយ​ ។​

​ដូច្នេះ​ ប្រធានាធិបតី​ក្រុ​អាត​នឹង​គូ​ ប្រជែង​ដែល​តាម​ពីក្រោយ​ចាំបាច់​ត្រូវ​ តែ​ប្រកួតប្រជែង​បោះ​ឆ្នោត​ជុំ​ទី​ពីរ​ជា​បន្ដ​ ទៀត​ នៅ​ពេល​ដែល​គ្មាន​ភាគី​ណាមួយ​ ទទួល​បាន​សំឡេង​គាំទ្រ​លើស​ពី​៥០​ ភាគរយ​ ។​ តាម​ច្បាប់​ក្រូ​អាត​ បេក្ខភាព​ ទាំងអស់​មិន​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់​ គ្រាន់​ ត្រូវ​បោះ​ឆ្នោត​ជុំ​ទី​ពីរ​ដោយ​យក​ បេក្ខភាព​មាន​សំឡេង​គាំទ្រ​ច្រើន​២​រូប​ ឈរឈ្មោះ​បោះ​ឆ្នោត​ ហើយ​បេក្ខភាព​ ណាមួយ​មាន​សំឡេង​គាំទ្រ​ច្រើន​លើក​ នេះ​នឹង​ឈ្នះ​ធ្វើ​ជា​ប្រធានាធិបតី​ ។​

​ក្រូ​អាត​ជា​ប្រទេស​ទើប​ចូល​ជាស​មា​ ជិ​ក​សហគមន៍​អឺរ៉ុប​កាលពី​ខែកក្កដា​ ឆ្នាំ​ ២០១៤​ កំពុង​ប្រឈម​វិបត្ដិ​យ៉ាង​ធ្ងន់​ ចំនួន​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​កើនឡើង​៩​ ភាគរយ​ ៕

0,,18154507_303,00

Loading...

Leave a Reply

Your email address will not be published. Required fields are marked *