ក្រ​សួង​​វប្បធម៌ ​​ហៅ​​ការ​ថត​រូប​ អាស​អា​ភាស​ នៅ​​តំបន់​​អង្គ​រ​ថា​ ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ ដល់​​បេ​តិក​ភណ្ឌ​​ជាតិ​ និង​ កិត្តិ​យស​​នារី​

រាជធានី​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង វិចិត្រសិល្បៈ​នា​ថ្ងៃទី​២៦​មករា នេះ បាន​ហៅ​ការថតរូប​អាសអាភាស នៅ​តំបន់​អង្គរ ថា បានធ្វើ​ឲ្យ​ប៉ះ​ពា​ល់​​ធ្ងន់ធ្ងរ​ដល់​បេតិកភណ្ឌ​ជាតិ និង កិត្តិយស របស់​នារី​ភេទ។​ ​

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ ក្រសួង​វប្បធម៌​បាន​បញ្ជាក់ថា សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​ការថត​រូបភាព នៅតាម​ប្រាសាទ​តំបន់​អង្គរ​ជាច្រើន ដែល​ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Facebook កាលពីពេល​ថ្មីៗ​នេះ ជា​ទង្វើ​ប្រាសចាក​សីលធម៌​សង្គម និង វ​ប្ប​ធម៌​ជាតិខ្មែរ និង បានធ្វើ​ឲ្យ​អាបឱន​ន​ធ្ងន់ធ្ងរ​ដល់​តម្លៃ​បេតិកភណ្ឌ​ជាតិ កិត្តិយស​នារី​ភេទ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម ភាពថ្លៃថ្នូរ​របស់​ក​ម្ពុ​ជា និង វប្បធម៌​រុងរឿង​របស់​ខ្មែរ ។​

​ក្នុងស្ថានភាព​បែបនេះ ក្រសួង​វប្បធម៌​បាន​បញ្ជាក់ថា នឹង រួមសហការ​ជាមួយ​អាជ្ញាធរ​អប្សរា ធ្វើការ​ស្រាវជ្រាវ​រក​ការពិត ព្រមទាំង​ប្តេជ្ញា​អនុវត្ត​នី​តិវិធី​ច្បាប់ តាម​គ្រប់​រូបភាព​ដើម្បី​ធ្វើការ​ផ្ដន្ទាទោស ចំពោះ​ការប្រព្រឹត្ត​បែប​អាសអាភាស និង ខ្វះ​ការពិចារណា​បែបនេះ៕

Fine Art Letter

Loading...

Leave a Reply

Your email address will not be published. Required fields are marked *