ក្លោងទ្វារ «វត្តគន្ធបុប្ផារាម ហៅ វត្តអូរគគី» ខេត្តកំពង់ស្ពឺរងការកម្ទេច

ខេត្តកំពង់ស្ពឺ៖ ក្លោងទ្វារវត្តមួយដែលសាងសង់ឡើង ក្នុងតម្លៃច្រើនពាន់ដុល្លារបានរងការបុកកម្ទេចពីរថយន្តខ្នាតយក្សមួយគ្រឿង នៅខេត្តកំពង់ស្ពឺ ។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៤កញ្ញាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ បៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមិទ្ធផលក្លោងទ្វារវត្ត ដែលរងការកាល់ដំបូលទ្រុង គ្រាដែលរថយន្តខ្នាតយក្សមួយគ្រឿងបើកឆ្លងកាត់នោះ ត្រូវគេស្គាល់ គឺជាក្លោងទ្វារ «វត្តគន្ធបុប្ផារាម ហៅ វត្តអូរគគី» ស្ថិតនៅក្នុងមូលដ្ឋានខាងលើ។

នៅក្នុងហេតុការណ៍នោះ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់ ហើយបានប្រាប់ថា រថយន្តបង្កនោះ គឺម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ 3A-0504 បើកបរ ដោយឈ្មោះ ចឹក អុីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ លោកបានបន្តថា ក្រោយហេតុការណ៍ កម្លាំងនគរបាលបាននាំយករថយន្តបង្កនោះ ទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕

Loading...