ក្អួតលែងចេញ! ញ៉ាំស៊ុបឆ្ងាញ់អស់ពាក់កណ្ដាល ស្រាប់តែប្រទះឃើញស្រោមអនាម័យ

បុរសជាមិត្តភក្ដិពីរនាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញស្រោមអនាម័យនៅក្នុងស៊ុប ខណៈពេលដែលពួកគេកំពុងទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយក្នុងខេត្ត Hubei ភាគកណ្ដាលប្រទេសចិន។

ហេតុការណ៍ដ៏គួរឲ្យរអើមនេះបានកើតឡើងនៅពេលដែលបុរសពីរនាក់ខាងលើ បានញ៉ាំស៊ុបអស់ពាក់កណ្ដាល ក៏ប្រទះឃើញស្រោមអនាម័យមួយតែម្ដង។ បុរសម្នាក់នៃគ្នាពីរនាក់នេះ បានស្រែកឲ្យអ្នករត់តុស្រីម្នាក់ទៅហៅមេរបស់គេដើម្បីមកដោះស្រាយ។

យ៉ាងណាមិញ នៅមិនទាន់មានភស្ដុតាងណាបញ្ជាក់ថាវាជាការពិតនៅឡើយ ព្រោះបើយោងតាមអ្នកនិយមលេងបណ្ដាញអ៊ីនធឺណិតជាច្រើន គេមិនជឿថាវាអាចកើតឡើងនោះទេ ដោយឡែក គេបានដាក់ការសង្ស័យថា អាចជាស្នាដៃរបស់បុរសពីរនាក់ខាងលើចង់ធ្វើបាបម្ចាស់ហាងក៏ថាបាន៕

Loading...