ខណៈដែលគ្រាប់ផ្លោងពីស៊ីរីធ្លាក់ចូលទឹកដីទួរគីមានការស្ងប់ស្ងាត់ អាមេរិក និងអាល្លឺម៉ង់គ្រោងដកប្រព័ន្ធមីស៊ីលការពារដែនអាកាសចេញពីទួរគី

នៅក្នុងចំណោមបណ្តាប្រទេសសមាជិកបក្សសម្ព័ន្ធយោធាអង្គការណាតូ មានដូចជាប្រទេសអាមេរិក និងអាល្លឺម៉ង់ផងដែរ បានប្រកាសថា នឹងដកប្រព័ន្ធការពារដែនអាកាសចេញពីទួរគី នៅពេលខាងមុខ ក្រោយប្រតិបត្តិការរបស់ខ្លួនជិតដល់ថ្ងៃកំណត់ចុងក្រោយ។ តាមពិតទៅប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសសមាជិកណាតូមានអាមេរិក និងអាល្លឺមង់ត្រូវបានពង្រាយទៅកាន់ប្រទេសទួរគីកាលពីឆ្នាំ ២០១២ ដើម្បីការពារទួរគីឲ្យផុតពីការវាយប្រហារដោយគ្រាប់រ៉ុហ្កែត និងមីស៊ីលពីទឹកដីស៊ីរី។ មុនមានការពង្រាយប្រព័ន្ធការពារដែនអាកាសនេះ ប្រជាជនទួរគីជាច្រើននាក់បន្តស្លាប់ដោយសារការផ្លោងគ្រាប់ចេញពីទួរគី ផងដែរ។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមកនេះ ការវាយប្រហារផ្លោងចេញពីស៊ីរីមានភាពស្ងប់ស្ងាត់ ហើយការគំរាមកំហែងផ្នែកសន្តិសុខបច្ចុប្បន្នមានតែមកពីក្រុមអិស្លាមបង្កើតរដ្ឋ(IS) ។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ អាមេរិក និងទួរគីក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយបញ្ជាក់ពីកាលបរិច្ឆេទនៃការដកប្រព័ន្ធមីស៊ីលការពារដែនអាកាស ពោលគឺនៅក្នុងខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ។ កាលបរិច្ឆេទខែតុលានោះ ក៏ស្របពេលដែលបេសកកម្មរបស់អង្គការណាតូក្នុងការការពារប្រទេសទួរគីឈានដល់ទីបញ្ចប់ដែរ ។ ក្នុងសេចក្តីថ្លែងការណ៍រួមគ្នានេះក៏មានបញ្ជាក់ច្បាស់ដែរថា នៅពេលខាងមុខនេះ ប្រសិនបើចាំបាច់នោះ ប្រព័ន្ធការពារដែនអាកាសនេះនឹងត្រូវបញ្ជូនត្រឡប់មកកាន់កន្លែងដើមវិញ ។

រីឯរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ក៏ត្រៀមដក ប្រព័ន្ធការពារមីស៊ីលពីរដើមចេញពីទឹកដីទួរគីផងដែរ នៅពេលខាងមុខ ។
អាល្លឺម៉ង់បានបញ្ជាក់ដូចគ្នាថា ការគំរាមកំហែងពីសង្គ្រាមស៊ីវិលស៊ីរី បច្ចុប្បន្នថមថយហើយ ហើយការគំរាមកំហែងចម្បងបំផុត មានតែពីក្រុមរដ្ឋឥស្លាមដែលកំពុងមាននៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ។

ដំណាលគ្នាដែលមានការប្រកាសដកមីស៊ីលការពារដែនអាកាសពីទួរគី សហរដ្ឋអាមេរិក និងអាល្លឹម៉ង់ បានប្រកាសជាមុនថា សកម្មភាពនេះមិនមែនបញ្ជាក់ថា មេដឹកនាំរដ្ឋណាតូមិនខ្វល់ពីសន្តិសុខសម្ពន្ធមិត្តខ្លួនឡើយ ប៉ុន្តែវាជាការជំរុញដល់ការធ្វើទំនើបកម្មកងទ័ពឲ្យបានល្អប្រសើរ ។

សេចក្តីយល់ព្រមដកប្រព័ន្ធការពារដែនអាកាសនេះកើតឡើងប្រហែលមួយខែប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលអង់ការ៉ា ព្រមបើកទ្វារឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធា និងទឹកដីខ្លួនដើម្បីបើកការវាយប្រហារក្រុមអិស្លាមបង្កើតរដ្ឋនៅស៊ីរី ហើយទួរគីក៏សម្រេចចូលរួមជាមួយក្រុមសម្ព័ន្ធអន្តរជាតិ ដើម្បីតាមប្រមាញ់ក្រុមអិស្លាមបង្កើតរដ្ឋIS នោះផងដែរ ។

មីស៊ីលការពារដែនអាកាសភាគច្រើនត្រូវបានគេប្រើប្រាស់ដើម្បីការពារដែនអាកាសដោយចាប់សញ្ញា និងបំផ្លាញចោលរាល់គ្រាប់មីស៊ីលយ៉ាងមានប្រសិទ្ធភាព ។ តាមពិតទៅសមាជិកបក្សសម្ព័ន្ធណាតូបានពង្រាយប្រព័ន្ធការពារមីស៊ីលនេះចំនួនបីលើកមកហើយ ហើយលើកទី១ កាលពីឆ្នាំ ១៩៩១ ក្នុងពេលមានសង្គ្រាមឈូងសមុទ្រ និងលើកទី២ នៅពេលដែលមានសង្គ្រាមនៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ៕

United-States-Germany-ending-anti-Assad-air-defense-mission-in-Turkey

germany-to-pull-patriot-missile-defense-o

Loading...

Leave a Reply

Your email address will not be published. Required fields are marked *