ខណៈដែលចៅហ្វាយក្រុង ដាក់វិធានការក្ដៅ អាជ្ញាធរខណ្ឌមានជ័យមិនទាន់មានចំណាត់ការលើទីតាំងណេត24ម៉ោងក្បែរផ្សារស្ទឹងមានជ័យថ្មី បើកយ៉ាងសុខសាន្ដ

ភ្នំពេញ​៖ ឯកឧត្ដម ឃួង ស្រេង បានដាក់ ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែទីតាំង​​ណេត24ម៉ោង មួយកន្លែងនៅ ជាប់ផ្សារស្ទឹងមានជ័យថ្មី ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ សង្ស័យបេីកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាលតាមអនឡាញ ) ជាដើម ។

សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌។

ការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមាន ការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រ ប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

តែផ្ទុយទៅវិញ​ លោកអភិបាល និងលោកអធិការខណ្ឌមានជ័យ ហាក់មិនយកចិត្តទុកដាក់ចំពោះប្រសាសន៍​ អភិបាលរាជធានីទាល់ តែសោះចំពោះការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ។

បើតាមមហាជនបានលើកឡើង ទទួលស្គាល់ហើយបើកអុីនធើណេត ស្របច្បាប់អនុញាតិឲ្យបើកពីមន្ទីរការិយាល័យទេសចរណ៍ ខណ្ឌ ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការ នូវរបរ សេវាកម្ម ប្រព័ន្ធអុីនធើណេត ម្ចាស់ទីតាំងអនុញាតិបើកបន្ថែមឲ្យលេងល្បែងសុីសង និង ផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗ ក្នុងមូលដ្ឋាន ។

ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត់ កូនចៅ យុវវ័យខាងលើ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ៕

Loading...