ខណៈនេះ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១២៦លាន ៧០ម៉ឺននាក់ ស្លាប់ជាង ២លាន ៧៧ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៦,៧០០,៣៦៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៧៧៩,៧៤១នាក់ និងជាសះស្បើយឡើងវិញ ១០២,១៦២,៨៨៧នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣០,៨៥៣,០៣២នាក់ ស្លាប់ចំនួន ៥៦១,១៤២នាក់ និងជាសះស្បើយចំនួន ២៣,២៧៥,២៦៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១២,៤០៧,៣២៣នាក់ ស្លាប់ចំនួន ៣០៧,៣២៦នាក់ និងជាសះស្បើយ ១០,៨២៤, ០៩៥នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១១, ៩០៨,៣៧៣នាក់ ស្លាប់ ១៦១,២៧៥នាក់ និងជាសះស្បើយ ១១,២៩២,៨៤៩នាក់៕

Loading...