ខណៈនេះ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៣១លាន ៩០ម៉ឺននាក់ ស្លាប់ជាង ២លាន ៨៦ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣១,៩០៦,៦៧៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨៦៥,៧៧៧នាក់ និងជាសះស្បើយឡើងវិញ ១០៦,១៩២,៦៨៨នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៤២០,៣៣១នាក់ ស្លាប់ចំនួន ៥៦៨,៧៧៧នាក់ និងជាសះស្បើយចំនួន ២៣,៩៤៦,៧០៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១២,៩៨៤,៩៥៦នាក់ ស្លាប់ចំនួន ៣៣១,៥៣០នាក់ និងជាសះស្បើយ ១១,៣៥៧, ៥២១នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១២,៥៨៧,៩២០នាក់ ស្លាប់ ១៦៥,១៣២នាក់ និងជាសះស្បើយ ១១, ៦៧៩,៩៥៨នាក់៕

Loading...