ខណៈនេះ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣៥លាន ៩៩ម៉ឺននាក់ ស្លាប់ជាង ២លាន ៩៣ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៥,៩៩៤,៧៥៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩៣៩,០៤០នាក់ និងជាសះស្បើយឡើងវិញ ១០៩,៣៥៩,៣៤៣នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៨៦៩,៩៨០នាក់ ស្លាប់ចំនួន ៥៧៥,៥៩៣នាក់ និងជាសះស្បើយចំនួន ២៤,៤២៣,៥៨៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣,៤៤៥,០០៦នាក់ ស្លាប់ចំនួន ៣៥១,៤៦៩នាក់ និងជាសះស្បើយ ១១,៨៣៨, ៥៦៤នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១៣,៣៥៥,៤៦៥នាក់ ស្លាប់ ១៦៩,៣០៥នាក់ និងជាសះស្បើយ ១២, ០៧៨,៣៣៣នាក់៕

Loading...