ខណៈនេះ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៣៨លាននាក់ ស្លាប់ជាង ២លាន ៩៧ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៨,០១៣,០៧៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩៧១,៨៦៤នាក់ និងជាសះស្បើយឡើងវិញ ១១១,០៣២,១៨៥នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ០៧០,៧៨៤នាក់ ស្លាប់ចំនួន ៥៧៧,១៧៩នាក់ និងជាសះស្បើយចំនួន ២៤, ៦២៦,៤១០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១៣,៨៧១,៣២១នាក់ ស្លាប់ចំនួន ១៧២,១១៥នាក់ និងជាសះស្បើយ ១២,៣៣២, ៦៨៨នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣,៦០១,៥៦៦នាក់ ស្លាប់ ៣៥៨,៧១៨នាក់ និងជាសះស្បើយ ១២,០៧៤, ៧៩៨នាក់៕

Loading...