ខណៈនេះ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣៩លាន ៦៧ម៉ឺននាក់ ស្លាប់ជិត៣លាននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៩,៦៧០,៨០០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩៩៩,២៤៦នាក់ និងជាសះស្បើយឡើងវិញ ១១៨,៧១៩,០៥៦នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ២២៤,១៣៩នាក់ ស្លាប់ចំនួន ៥៧៨,៩៩៣នាក់ និងជាសះស្បើយចំនួន ២៤, ៧៧០,៩៨០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១៤,២៨៧,៧៤០ នាក់ ស្លាប់ចំនួន ១៧៤,៣៣៥នាក់ និងជាសះស្បើយ ១២,៥៤៣, ៩៧៨នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣,៧៥៨,០៩៣នាក់ ស្លាប់ ៣៦៥,៩៥៤នាក់ និងជាសះស្បើយ ១២,២៣៦, ២៩៥នាក់៕

Loading...