ខណៈនេះ ​អ្នក​ឆ្លងជំងឺ​កូ​វីដ​១៩​លើ​លោក​កើន​ដល់​ជាង​១៣៣​លាន​នាក់ ស្លាប់ជាង២លាន ៨៨ម៉ឺននាក់

​បរទេស ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldomete បង្ហាញថា គិត​ត្រឹម​ម៉ោង៨​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោកបាន​កើន​ឡើងដល់ ១៣៣,០០៩,៥៥១​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,៨៨៥,២៧៨​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០៧,២៥៤,៣៣៧​នាក់​។​

​ ​គេហទំព័រដដែលបាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​ ក្នុងនោះសហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣១,៥៦០,៤៣៨​នាក់ ស្លាប់​ចំនួន ៥៧០,២៥៩​នាក់ និង​ជាសះស្បើយ​ចំនួន ២៤,១២២,១៣២​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល ​មាន​អ្នក​ឆ្លង ១៣,១០៦,០៥៨​នាក់ ស្លាប់​ចំនួន ៣៣៧,៣៦៤​នាក់ និង​ជាសះស្បើយ ១១,៥៥៨,៧៨៤​នាក់​ និង​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង ១២,៧៩៩,៧៤៦​នាក់ ស្លាប់ ១៦៦,២០៨​នាក់ និង​ជាសះស្បើយ ១១,៧៨៩,៧៥៩​នាក់​៕

Loading...