បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldomete បង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣០,១៥០,៨៩៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨៣៩,៥១០នាក់ និងជាសះស្បើយឡើងវិញ ១០៤,៨៧៧,៧២៨នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,២៤៤,៦៣៩នាក់ ស្លាប់ចំនួន ៥៦៦,៦១១នាក់ និងជាសះស្បើយចំនួន ២៣,៧៥៤,៨៩១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១២,៨៤២,៧១៧នាក់ ស្លាប់ចំនួន ៣២៥,៥៥៩នាក់ និងជាសះស្បើយ ១១,២៣៩,០៩៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១២,៣០២,១១០នាក់ ស្លាប់ ១៦៣,៤២៨នាក់ និងជាសះស្បើយ ១១,៥២២,៨៨៤នាក់៕