ខណៈ​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​លោក​កើន​ដល់​ជាង​១៥៣​លាន​៤៨​ម៉ឺន​នាក់​ហើយ​

​បរទេស ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldomete គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៣ ខែឧសភា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១៥៣,៤៨១,៦១៣​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៣,២១៦,២១៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១៣០,៧៩១,៤៦៤​នាក់​។​

​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​ដដែល​បាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​

​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣៣,១៨០,៤៤១​នាក់ ស្លាប់​ចំនួន ៥៩១,០៦២​នាក់ និង​ជាសះស្បើយ​ចំនួន ២៥,៨២៣,៨០០​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា​មាន​អ្នក​ឆ្លង ១៩,៩១៩,៧១៥​នាក់ ស្លាប់​ចំនួន ២១៨,៩៤៥​នាក់ និង​ជាសះស្បើយ ១៦,២៨១,៧៣៨​នាក់​។​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ១៤,៧៥៤,៩១០​នាក់ ស្លាប់ ៤០៧,៧៧៥​នាក់ និង​ជាសះស្បើយ ១៣,២៧៨,៧១៨​នាក់​៕

Loading...