ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បង្ក្រាបបទល្មើសមិនចេះអស់

ខេត្តពោធិសាត់៖សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ត្រូវគេមើលឃើញថានៅតែបន្តចុះធ្វើការបង្ក្រាបបទល្មើសជលផលជាទ្រង់ទ្រាយធំជាបន្តបន្ទាប់ព្រំប្រទល់៣ខេត្តពោធិ៍សាត់.កំពង់ឆ្នាំងនិងខេត្តកំពង់ធំ ។

កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផលទ្រុងទ្រាយធំខាងលើនេះត្រូវគេមើលឃើញថាបានធ្វើឡើងនៅថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម។

កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផលខាងលើនេះដឹកនាំដោយ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនិតិកម្មលោក ហុងហ៊ីនិងអធិការរដ្ឋបាលជលផលខាងជើងទន្លេសាប ដោយមានការចូលរួមពីក្រុមការងារនាយ នាយរងរដ្ឋបាលផ្នែកក្រគ នាយសង្កាត់កំពង់ហ្លួងនាយសង្កាត់បាកាន.យោធាខេត្តពោធិសាត់.មន្ត្រីបរិស្ថានប្រចាំស្រុកក្រគ.និងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង .និងខណ្ឌរដ្ឋបាលជលផលកំពង់ធំនិងបានធ្វើការបែងចែកជាក្រុមចុះអនុវត្តន៍ទៅតាមប្រពន្ធ័Black viewដោយប្រើប្រាស់កម្លាំងសរុប៤២នាក់មធ្យោបាយធ្វើសកម្មភាពការណូតតូចធំ៧គ្រឿង ។

សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់លោក ភុំវិលោក បានឲ្យដឹងតាមរយះទូរសព្ទនៅល្ងាចថ្ងៃទី 17 វិច្ឆិកា 2020 នេះថាកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយចាប់ពីនៅចំណុចព្រំប្រទល់ខេត្តពោធិ៍សាត់.កំពង់ឆ្នាំង កំពង់ធំ .តំបន់កដបក្នុងឃុំសន្សារចំបក់ស្រុកក្រគខេត្តពោធិ៍សសាត់ដែលជាលទ្ធផល១ករណីធ្វើការរុះរើនិងទាញបំផ្លាញចោលរបាំងសាច់អួនចំនួន ៤ ខ្សែ ប្រវែង ១៨៥០ ម៉ែត្រក្បាលបរចាប់ត្រីចំនួន ៨ គ្រឿង បង្គោលចំរឹងចំនួន ៦៥០ដើមនិងបានចាក់លែងត្រីចំរុះចូលទៅក្នុងទន្លេវិញផងដែរ ។

នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងសាខាខេត្តពោធិ៍សាត់លោក ភុំវិមល បានអោយដឹងទៀតថាថ្ងៃដដែលនេះផងដែរក្រុមការងានាំមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់១ក្រុមផ្សេងទៀតដែលដឹកនាំដោយនាយរងខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់ដែលដឹកនាំដោយលោក ថៃសិលាលីតា ដោយមានការចូលរួមពីនាយ.នាយរងសង្កាត់កណ្តៀងដោយមានការសហការពីនគបាលស្រុក.និងយោធាខេត្តបានចុះគ្រាន់បាត់ការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅចំណុចខាងកើត.កោះក្អែក.ឃុំ រាំងទិល.ស្រុកកណ្តៀងដែលជាលទ្ធផលធ្វើការបង្ក្រាបរុះរើនិងបំផ្លាញចោលរបាំងសាច់អួន២ខ្សែប្រវែង៥៥០ម៉ែត្រ លូកងសាច់អួនចំនួន២មាត់.បង្គោលចំនួន១៩០ដើមនិងបានចាក់លែងត្រីចម្រុះចូលក្នុងទន្លេវិញផងដែរ ។

សូមបញ្ជាក់ផងដែរថារាល់ករណីចេញបង្ក្រាបបទល្មើសនេសាទម្ដងៗសមត្ថកិច្ចមិនដែលបានឃាត់ខ្កួនម្ចាស់របាំងម្ដងណាឡើយនៅពេលសមត្ថកិច្ចជំនាញទៅដល់ជនល្មើសបានគេចខ្លួនបាត់ទៅហើយ ។

តែទោះបីជាយ៉ាងនេះក៏ដោយសមត្ថកិច្ចជំនាញនៅតែបន្តការបង្ក្រាបអោយដូចភ្លៀងរលឹមដោយធ្វើយ៉ាងណាឲ្យបទល្មើសមានការថយចុះជាបន្តបន្ទាប់ផងដែរ ៕

 

Loading...