ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ចុះបង្រ្កាបទីតាំងកែច្នៃឈើខុសច្បាប់របស់ជនជាតិយួននៅស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ៖ ជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើជាំក្សាន្ត កងរាជអាវុធហត្ថខេត្តស្រុកចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ជនជាតិ​វៀតណាម ២កន្លែង និងឈើប្រណិតយកមកលាក់ទុក ជាច្រើនកំណាត់ ឃុំចំបក់សែនជ័យ ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ​ ។

តាមការបញ្ជាក់ពីលោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ក្រោយពេលដែលសមត្ថកិច្ចចុះទៅដល់ទីតាំង ជនល្មើសដែលជាជនជាតិវៀតណាម នៅទីតាំងសប្បិកម្មមួយកន្លែងទៀង បានរត់គេចខ្លួនអស់ បន្សល់ទុកវត្ថុតាងកែច្នៃឈើ និងឈើប្រណីតជាច្រើនកំណាត់ ។ មកដល់ម៉ោងនេះ សមត្ថកិច្ចចម្រុះកំពុងប្រមូលយកវត្ថុតាងបទល្មើសព្រៃឈើ ទាំងអស់យកមករក្សាទុក និងស្វែងរកកំណត់មុខសញ្ញា ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ។

សូមបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្រ្កាបឋិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រភេទឈើដែលសមត្ថកិច្ចរឹបអូសរួមមានប្រភេទឈើបេង នឹងឈើធ្នុង និងវត្ថុតាងកែច្នៃឈើមួយចំនួនទៀត ៕

 

 

Loading...