ខាងប្រុសបែកគំនិត​ប្រើកាំបិតគំរាម ដើម្បីចាប់រំលោភ​សេព​សន្ថវៈ​លើ​នារីវ័យ៣៣ឆ្នាំ​នៅក្នុងបន្ទប់ទឹក​

ខេត្តត្បូងឃ្មុំ​ ៖​ កម្លោះក្រមុំមួយគូរស់នៅក្នុង​ភូមិជាមួយគ្នា​ តែខាងប្រុសបានបែកគំនិត​រក​គុកច្រវាក់ដោយសារតែគេបង្កើតគម្រោងការ​ប្រើកាំបិតគំរាម ដើម្បីចាប់រំលោភ​សេព​សន្ថវៈ​លើ​នារីវ័យ៣៣ឆ្នាំ​នៅក្នុងបន្ទប់ទឹក​ នៅ​ភូមិជើងអង ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ។

ហេតុការណ៍ចាប់រំលោភនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​១៩:​៣០​នាទីយប់ នៅចំណុចបន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំកើតហេតុនេះ។

កំណត់​ហេតុ​បានឱ្យដឹងទៀតថា​ ជនសង្ស័យឈ្មោះ មី កូត ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ឯនារីរងគ្រោះ ឈ្មោះ អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា។

ក្រោយពីប៉ុនប៉ងចាប់រំលោភដោយប្រើកាំបិតចុងស្រួចគំរាម​ទៅលើនារីរងគ្រោះរួចមក​ កម្លាំងនគរ​បាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រំនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែកស្រាវជ្រាវ ស្វែងរកឃាត់ខ្លួន​ជនសង្ស័យតាមបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ​ ៕

Loading...